website_news:2023020801

នគរបាលការពារព្រំដែន ចេញល្បាតទប់ស្កាត់បទល្មើសឆ្លងដែន

https://kohsantepheapdaily.com.kh/article/1779203.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram បន្ទាយមានជ័យ០១ ខែ សីហា ឆ្នាំ ២០២៣ ម៉ោង ០៩:៤៩

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨៩១ តែងចេញល្បាតពង្រឹងវិធានការទប់ស្កាត់បទល្មើសឆ្លងដែន និងពលករចំណាកស្រុកដោយខុសច្បាប់ នៅខាងត្បូងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៨៩១ ថ្លែងថា តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន និងពលករចំណាកស្រុកខុសច្បាប់ ព្រមទាំងទំនិញគេចពន្ធ កងកម្លាំងតែងចេញល្បាតតាមបន្ទាត់ព្រំដែន ពីចំណុចក្បាលស្ពានខាងត្បូងច្រកទ្វារអន្តរជាតិប៉ោយប៉ែត រហូតដល់ព្រំប្រទល់ស្រុកម៉ាឡៃ ។

លោកបញ្ជាក់ថា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខាងត្បូងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតភូមិសាស្គ្រក្រុងប៉ោយប៉ែត ជាអូរព្រំដែនដែលមានទឹកជ្រៅ អាចរារាំងរាល់បទល្មើសបាន ។ ប៉ុន្តែនៅអូរព្រំដែនស្រុកម៉ាឡៃ ត្រូវតែពង្រឹងនិងការពារទប់ស្កាត់រាល់ថ្ងៃយប់ ព្រោះជាចំណុចទឹករាក់ ដើម្បីទបស្កាត់បទល្មើសឆ្លងដែននិងពលករលួចឆ្លង ដែលត្រូវទប់ស្កាត់ឱ្យបាន ។

លោកវរសេនីយ៍ត្រី សែម សាមឿន ថ្លែងទៀតថា កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨៩១ ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ គឺដើម្បីការពារបូរណៈភាពទឹកដីការពារសន្តិសុខជូនប្រជាពលរដ្ឋ និងទប់ស្កាត់បទល្មើសលួចឆ្លងដែន និងពលករចំណាកស្រុក ៕

website_news/2023020801.txt · Last modified: 2023/08/02 10:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki