website_news:2023021005

មីយ៉ាន់ម៉ា ខឹង ចិន ដែលផលិតរឿង “No More Bets” បង្កើតឧក្រិដ្ឋកម្មបង្ខូចកេរ្តិ៍ឈ្មោះប្រទេសខ្លួន

https://www.kampucheathmey.com/global-news/588502 ថ្ងៃសៅរ៍ ៣០ កញ្ញា ២០២៣ Blue Sky

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃសុក្រថា យោធារបស់មីយ៉ាន់ម៉ា បានរិះគន់ សម្ព័ន្ធមិត្តជិតស្និទ្ធចិន ជុំវិញខ្សែភាពយន្ត ដែលផលិតឡើងលើការជួញដូរមនុស្ស និងសមាសធាតុឆបោក ដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសខ្លួនយ៉ាងខ្លាំងក្លា។ ភាពយន្តចិនរឿង “No More Bets” ប្រាប់ពីរឿងរ៉ាវរបស់អ្នកសរសេរកម្មវិធីកុំព្យូទ័រម្នាក់ ដែលត្រូវបានជួញដូរទៅប្រទេសអាស៊ីអាគ្នេយ៍ដែលមិនបញ្ចេញឈ្មោះហើយត្រូវបានបង្ខំឲ្យធ្វើការជាអ្នកបោកប្រាស់តាមអ៊ីនធឺណិតសម្រាប់ក្រុម។

ត្បិតថាភាពយន្តមួយនេះ មិនបាននិយាយពីឈ្មោះមីយ៉ាន់ម៉ាក្ដី ប៉ុន្តែការកំណត់របស់វាស្រដៀងទៅនឹងតំបន់ភាគខាងជើងដែលគ្មានច្បាប់របស់ប្រទេសនេះ ដែលក្រុងប៉េកាំងនិយាយថា ពលរដ្ឋរបស់ខ្លួនត្រូវបានគេបោកបញ្ឆោត ឬជួញដូរជាប្រចាំ និងបង្ខំឲ្យធ្វើការបោកប្រាស់ជនរួមជាតិតាមអ៊ីនធឺណិត។ ទោះយ៉ាងណាក៏ដោយ ការបោកប្រាស់បានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់និងជាអ្នកផ្គត់ផ្គង់អាវុធសម្រាប់របបយោធាឯកោអន្តរជាតិ។

បើយោងតាមកាសែតរដ្ឋ Global New Light of Myanmar បានបញ្ជាក់ឲ្យដឹងថា អគ្គកុងស៊ុលរបស់យោធានៅទីក្រុងណាននីង ភាគនិរតីនៃប្រទេសចិនបានលើកឡើងពីការធ្វើឲ្យខូចមុខមាត់របស់មីយ៉ាន់ម៉ានៅក្នុងខ្សែភាពយន្ត ដែលត្រូវបានថតដោយចិន និងចេញផ្សាយនៅក្នុងប្រទេស ព្រមទាំងជុំវិញពិភពលោកផងដែរ។ លោកបានប្រាប់មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ Guangxi កាលពីដើមសប្តាហ៍នេះថា “ដំណើររឿងទាក់ទងនឹងមីយ៉ាន់ម៉ា អមដោយរបាយការណ៍ដែលថា ជនជាតិចិនមានការព្រួយបារម្ភអំពីការធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្រោយទស្សនាភាពយន្ត “No More Bets” ។

ទោះបីជាទើបតែចេញក្នុងខែសីហាក៏ដោយ “No More Bets” បានក្លាយជាភាពយន្តដែលពេញនិយមបំផុតទី ៣នៅក្នុងប្រទេសចិនក្នុងឆ្នាំនេះ ដោយទទួលបានប្រាក់ ៣.៨ពាន់លានយន់ (៥២១ លានដុល្លារ) និងការពិភាក្សាតាមអ៊ិនធរណេតដ៏ច្រើនបំផុតអំពីគ្រោះថ្នាក់នៃការមកទស្សនាអាស៊ីអាគ្នេយ៍។ ស្របពេលដែល ភាពយន្តនេះមិនត្រូវបានដាក់បញ្ចាំងនៅក្នុងរោងកុនមីយ៉ាន់ម៉ាទេ។ ទន្ទឹមនោះទៀតសោត មួយខែមុនពេលការចេញផ្សាយខ្សែភាពយន្តនេះ ប្រទេសចិនបានប្រាប់យោធាមីយ៉ាន់ម៉ាឲ្យកម្ចាត់ចោលមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅតាមព្រំដែន ដែលគ្មានច្បាប់របស់ខ្លួន ដែលកំណត់គោលដៅពលរដ្ឋចិន៕

website_news/2023021005.txt · Last modified: 2023/10/02 12:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki