website_news:2023021102

ប្រទេសថៃបានបញ្ចុះតម្លៃសេវាផ្សេងៗសម្រាប់ពលករចំណាកស្រុកខ្មែរ

https://www.khmertimeskh.com/501384319// October 31, 2023

ក្រសួងការងាររបស់ប្រទេសថៃ បានចេញប្រកាស ស្តីពីការកំណត់តម្លៃសេវាអធិការកិច្ច និងលិខិតអនុញ្ញាតការងារថ្មីសម្រាប់ពលករមកពីកម្ពុជា។ តម្លៃសេវាផ្សេងៗ ត្រូវបានកាត់បន្ថយ ដើម្បីលើកកម្ពស់ការងារស្របច្បាប់ និងដោះស្រាយបញ្ហាពលករបរទេស ដែលចូលមកក្នុងប្រទេសថៃ។ ជាពិសេសតម្លៃទិដ្ឋាការត្រូវបានកាត់បន្ថយពី ២,០០០ បាតទៅ ៥០០បាត ហើយតម្លៃសម្រាប់ការដាក់ពាក្យសុំស្នាក់នៅបណ្តោះអាសន្នត្រូវបានកាត់បន្ថយពី ១,៩០០ បាតទៅ ៥០០បាត។

ប្រកាសរបស់ក្រសួងចូលជាធរមាននៅថ្ងៃទី១០ ខែវិច្ឆិកា ឬ ១៥ថ្ងៃ បន្ទាប់ពីការបោះពុម្ពផ្សាយក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី២៧ ខែតុលា។ ប្រកាសនេះមានប្រសិទ្ធភាពរយៈពេលបួនឆ្នាំ និងត្រូវបានអនុវត្តចំពោះពលករបរទេសមកពីកម្ពុជា មីយ៉ាន់ម៉ា វៀតណាម និងឡាវ ដែលចូលប្រទេសថៃ ដើម្បីធ្វើការដោយផ្អែកលើកិច្ចសន្យាការងារ ឬអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ទាក់ទងនឹងការជ្រើសរើសពលករ។ វិធានការនេះមានគោលបំណងធានាថា ពលករបរទេសមានការងារស្របច្បាប់ និងរួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធនឹងអន្តោប្រវេសន៍ខុសច្បាប់ និងស្ថិរភាពទីផ្សារការងារ។

«ប្រកាសនេះ គឺស្របតាមវិធីសាស្រ្តរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងការងាររបស់ពលករបរទេស ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស និងគាំទ្រដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺCOVID-19។ ការកាត់បន្ថយថ្លៃសេវាគឺជាមធ្យោបាយមួយដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុរបស់កម្មករ និងនិយោជក»។

យោងតាមព័ត៌មានរបស់នាយកដ្ឋានរដ្ឋបាលការងារបរទេសបានឱ្យដឹងថា ក្នុងខែកញ្ញា ប្រទេសថៃ មានពលករបរទេសសរុបចំនួន ២.៥៩៣.៤៣៩ នាក់ ហើយនៅមានពលករប្រមាណ ១លាននាក់ទៀតកំពុងស្នើសុំប័ណ្ណការងារ ដោយយោងតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។ Khaosod English

website_news/2023021102.txt · Last modified: 2023/11/02 08:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki