website_news:2023030101

នៅចំណុចបេនឡានអូរស្មាច់ មានអ្នកចាំរត់ការទទួលធ្វើបណ្ណឆ្លងដែន សម្រាប់ពលរដ្ឋក្រៅខេត្ត ដោយម្នាក់អស់២០ម៉ឺនរៀល

https://btv.com.kh/article/18757 2023/01/02 05:16:01 pm

ឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋ បានលើកឡើងថា នៅចំណុចបេនឡានអូរស្មាច់ មានអ្នកទទួលចាំធ្វើបណ្ណឆ្លងដែន សម្រាប់ប្រជាពលរដ្ឋមកពីក្រៅខេត្តផ្សេងៗ តម្រូវម្នាក់ត្រូវចំណាយអស់ថវិកាចំនួន២០០០បាត ស្មើនឹង២០ម៉ឺនរៀល ជាថ្នូរក្នុងការរត់ឯកសារមកខេត្តសម្រាប់ធ្វើបណ្ណឆ្លងដែន។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាអ្នកមកទទួលធ្វើបណ្ណឆ្លងដែន បានបង្ហើបឱ្យដឹងថា ចំពោះពួកគាត់ដែលធ្វើដំណើរមកពីតាមបណ្តាលខេត្តផ្សេងៗខុសពីខេត្តឧត្តរមានជ័យ ការធ្វើបណ្ណនេះក្នុងម្នាក់ត្រូវចំណាយអស់ថវិកាចំនួន ២០០០បាត ស្មើនឹងលុយខ្មែរ២០ម៉ឺនរៀល ទើបអាចធ្វើបណ្ណឆ្លងដែនបាន តាមរយះអ្នករត់ការទទួលធ្វើ។

ដោយឡែកចំពោះការធ្វើបណ្ណឆ្លងដែនអស់តម្លៃថ្លៃជាងក្នុងសៀវភៅបន្ទុករបស់រដ្ឋ ដែលគេតម្រូវឱ្យអស់តែត្រឹម ២ម៉ឺនរៀលសម្រាប់អ្នកក្នុងខេត្ត ។ ប្រជាពលរដ្ឋ បានដាក់សង្ស័យថា មន្ត្រីនៃអង្គភាពច្រកចេញចូលតែ១របស់ខេត្តត្រូវរូវគ្នាបើកភ្លើងខៀវឱ្យទៅខាងក្រុមអ្នកទទួលរត់ការនៅខាងក្រៅធ្វើបែបនេះ ទើបពលរដ្ឋមកពីតាមបណ្តាលខេត្តផ្សេងៗអាចធ្វើបណ្ណឆ្លងដែនដោយរលូនយ៉ាងដូច្នេះ។

សូមបញ្ជាក់ផងដែរថា កន្លងមកការធ្វើបណ្ណឆ្លងដែនសម្រាប់ប្រជាពលរដ្ឋមកពីតាមបណ្តាលខេត្តផ្សេងៗនោះគឺអាជ្ញាធរខេត្តតម្រូវធ្វើឱ្យតែចំពោះពលរដ្ឋដែលមានបញ្ហាជំងឺធ្ងន់ធ្ងរត្រូវសង្រ្គោះបន្ទាន់ទៅប្រទេសថៃ និងសាច់ញាតិក្រុមគ្រួសារតែប៉ុណ្ណោះ គឺមិនតម្រូវធ្វើឱ្យអ្នកក្រៅខេត្តដែលមិនមានជំងឺធ្ងន់ធ្ងរនោះទេ។ បញ្ហាទាំងអស់នេះ មិនខុសពីកន្ទេលធំបន្លំដេករបស់មន្ត្រីអង្គភាពច្រកចេញចូលតែនិងក្រុមអ្នករត់ការសេវាធ្វើខាងក្រៅនោះទេ។

ចំពោះករណីនេះ អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ បានទទួលជ្រាបជាព័ត៌មានដែរឬយ៉ាងណា ចំពោះក្រុមខិលខូចដែលជាអ្នករត់ការធ្វើបណ្ណបានត្រូវរូវគ្នាជាមួយមន្រ្តីអង្គភាពច្រកចេញចូលតែ១ រួមគំនិតគ្នាធ្វើខុសទៅនិងក្រមសីលធម៌របស់ខ្លួន ដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន៕ អត្ថបទ៖ សារិទ្ធ

website_news/2023030101.txt · Last modified: 2023/01/03 09:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki