website_news:2023030102

ការនាំចេញកំម្លាំងពលកម្មទៅក្រៅប្រទេសមានការកើនឡើង

https://www.khmertimeskh.com/501212883// January 3, 2023

ជាមួយនឹងការរំពឹងទុកសកម្មភាពសេដ្ឋកិច្ចរស់ឡើងវិញ និង ការសម្រេចចិត្តរបស់ចិនក្នុងបន្ថូរន្ថយជំងឺកូវិត-១៩ រដ្ឋសមាជិកអាស៊ាន និង ឥណ្ឌូប៉ាស៊ីហ្វិក បានសម្លឹងមើលកម្ពុជាក្នុងការរកកំលាំងពលកម្ម។ នៅវិស័យទេសចរណ៍នៅប៉ាតាយ៉ា ជាទីដែលមានទេសចរណ៍ខ្លាំង បានកំពុងស្វែងរកនិយោជិត និងបានជំរុញពលករបរទេសឲ្យចុះឈ្មោះរកការងារពីកម្ពុជា និងមីយ៉ាន់ម៉ា ។ យ៉ាងណាក៏ដោយការងារនោះគឺ អ្នកបម្រើ និង អ្នកសំអាត។

ចំពោះផ្នែកកសិកម្មនេះ រដ្ឋាភិបាលអ៊ីស្រាអែល ចង់អនុវត្តប្រព័ន្ធបញ្ជូនជារបៀប G2G (ការបញ្ជូនពលកររវាងរដ្ឋ និងរដ្ឋផ្ទាល់) ដោយធ្វើដូចសាធារណរដ្ឋកូរ៉េដែរ។ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីស្រាអែល បាន និងកំពុងពិភាក្សាគ្នាលើទម្រង់នៃប្រព័ន្ធបញ្ចូននេះ។ ក្នុងនោះពលករខ្មែរប្រមាណ ៣០០០នាក់ នឹងត្រូវបញ្ជូនទៅធ្វើការនៅអ៊ីស្រាអែល តាមកិច្ចសន្យាការងាររយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៣។

យោងតាមក្រសួងការងារបច្ចុប្បន្នក្រុង និងស្រុកនានា នៃសាធារណរដ្ឋកូរ៉េ បានស្នើសុំពលករតាមតម្រូវការ ដែលភាគច្រើនជាផ្នែកកសិកម្មប្រមាណ ៤០០០នាក់ផងដែរ។ រដ្ឋាភិបាលមានកិច្ចសហប្រតិបត្តិការជាមួយកូរ៉េតាមរយៈកម្មវិធីបណ្តុះបណ្តាលពលករក្រៅប្រទេសក្នុងការបញ្ចូនពលករពីខែមីនា ដល់កក្កដា ជារៀងរាល់ឆ្នាំ។

កម្ពុជាបានបញ្ជូនពករទៅកូរ៉េចាប់តាំងពីមាន MoU ចុះហត្ថលេខានៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០០៦ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក Roh Moo-Hyun អតីតប្រធាធិបតីកូរ៉េ ។ ចាប់តាំងពីឆ្នាំ ២០១០ កូរ៉េបានក្លាយជាទិសដៅសយ៉ាងសំខាន់សម្រាប់ពលករកម្ពុជាក្នុងការរកការងារធ្វើ។ នេះបើយោងតាមអង្គការពលកម្មអន្តរជាតិ។

យោងតាមលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារបានឲ្យដឹងថា បច្ចុប្បន្នមានពលករកម្ពុជា ៤៦ ៤៦០នាក់ធ្វើការនៅប្រទេសកូរ៉េ ក្នុងវិស័យកសិកម្ម សំណង់ និងផ្សេងៗទៀត ខណៈពលករកម្ពុជា ២៦៥៩៩ នាក់វិលត្រឡប់មកវិញបន្ទាប់ពីចប់កិច្ចសន្យា ៕ ប្រែសម្រួលដោយ៖ សុ ជាតា

website_news/2023030102.txt · Last modified: 2023/01/03 09:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki