website_news:2023030301

បុរសអាមេរិកម្នាក់ ត្រូវជាប់គុក ០៨ឆ្នាំ ដោយសារការបៀតបៀនផ្លូវភេទ និងចាប់រំ.លោភក្មេងប្រុសកម្ពុជា ជាច្រើននាក់នៅខេត្តសៀមរាប

https://cen.com.kh/archives/626467.html Posted ByPen Srey NeatMarch 2, 2023

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០២៣នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងសាទុក្ខរបស់ពិរុទ្ធជន -បុរសជនជាតិអាមេរិកម្នាក់ ដែលបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ កំណត់ ០៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស: ការទិញពេល្យាចារកុមារ រូបភាព និង ការផលិតសម្ភារៈអាសអាភាស និងបទ រំ.លោភសេព.សន្ថវ: ប្រព្រឹត្តនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ ២០១៨ ។

លោក ជីវ កេង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ Reldy John Patrick ភេទប្រុស អាយុ ៥៩ ឆ្នាំ(កើតឆ្នាំ ១៩៦៣) ជនជាតិអាមេរិក ។ ចំណែកឯ ក្មេងប្រុសខ្មែរ ដែលរងគ្រោះ មានចំនួន៤នាក់ មានអាយុពី ១៣ ដល់១៩ ឆ្នាំ។ នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ឈ្មោះ Reldy John Patrick ត្រូវបានសាលាដំបូងខេត្តខេត្តសៀមរាប កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៩ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ០៨ ឆ្នាំ និង ពិន័យ ចំនួន ៤ លានរៀល ក្រោមការចោទប្រកាន់ពីបទ : ការទិញពេល្យាចារកុមារ រូបភាព និង សម្ភារៈអាសអាភាស និងបទ រំលោភសេពសន្ថវះ តាមមាត្រា ៣៤ និង មាត្រា ៤១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អាជីវកម្មផ្លូវភេទ និង មាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ បានប្តឹងឧទ្ធរណ៍។ តែតុលាការឧទ្ធរណ៍ បានតម្កល់ទោសរបស់គាត់ដដែល។ គាត់ក៏ប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។ ជនជាប់ចោទរូបនេះ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ០៦ ខែ មិនា ឆ្នាំ ២០១៩ នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ នៅក្នុងសំណុំរឿងនេះ តុលាការកំពូល នឹងប្រកាសសាលដ៧ នៅព្រឹកថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០២៣៕ រក្សាសិទ្ធិដោយ: ចន្ទា ភា

website_news/2023030301.txt · Last modified: 2023/03/03 09:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki