website_news:2023030703

ឯកឧត្តម បណ្ឌិត ( លី សាម៉េត ) បានទទួល សារ ពីចៅស្រីៗ រងគ្រោះចំនួន ០៤រូប

https://www.facebook.com/watch/?v=762287885643446&extid=NS-UNK-UNK-UNK-AN_GK0T-GK1C&mibextid=2Rb1fB&ref=sharing នៅល្ងាច ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៣

ខ្ញុំបាទ ឯកឧត្តម បណ្ឌិត ( លី សាម៉េត ) បានទទួលសារពីចៅស្រីៗ រងគ្រោះចំនួន០៤រូប បានផ្ញើសារតាមរយះហ្វេសប៊ុកផេកផ្លូវការរបស់ខ្ញុំបាទ សូមឲ្យខ្ញុំបាទជួយរកយុត្តិធម៌ឲ្យពួកគាត់ផងទើបខ្ញុំបាទ បានទទួលនិងអនុញាតឲ្យចៅស្រីៗទាំង០៤ នាក់ មកជួបផ្ទាល់ ដល់គេហដ្ឋានរបស់ខ្ញុំបាទ ។ ខ្ញុំបាទក៏បានសាកសួរទើបដឹងច្បាស់ថា ចៅស្រីៗទាំង០៤ រូបនោះ មានភាពអយុត្តិធម៌ពិតមែន មុនដំបូងចៅៗបានមកពីរខេត្ត ដើម្បីមករកការងារធ្វេីក៏បានឃើញ ហ្វេកប៊ុកផេក មានឈ្មោះថា ឡាយ ហ្វាម Life Film ជ្រើសរើសរកតួរសំដែងវីដេអូរបែបអប់រំខ្លីៗ ពួកគាត់ក៏បានទៅដាក់ពាក្យសុំការងារធ្វើ ពេលដែលឲ្យចៅៗទៅសំដែង បែរជាធ្វើការបង្ខិតបង្ខំ ឲ្យសំដែងរឿងមិនសមរម្យ ហើយថែមទាំងបានបៀតបៀនកេរ្តិ៍ខ្មាស់ដល់ខ្លួនប្រាណ របស់ចៅស្រីៗទាំងអស់នោះទៀត ខ្លះអាយុ ទើបតែ ១៤ឆ្នាំ និង ១៧ ឆ្នាំ។

ខ្ញុំបាទ លី សាម៉េត មានកូនស្រី ហើយក៏មានចៅស្រីៗដែរ ខ្ញុំបាទ បានឃើញពួកជន ល្មើសដែលបាន បង្កើត វីដេអូរ អាសអាភាសនោះ បង្ហោះពេញបណ្ដាញសង្គម ហ្វេសប៊ុក ខ្ញុំបាទមានការឈឺចាប់ណាស់ ទោះបី មិនមែនជាសាច់ឈាម របស់ខ្ញុំបាទក៏ដោយ ខ្ញុំបាទ និងរកយុត្តិធម៌ ជូនចៅៗទាំងអស់ បើសិនជារឿង នេះជារឿងពិតមែនខ្ញុំបាទ និងធ្វើតាមផ្លូវច្បាប់ ហើយចាប់ជនល្មើស យកមកផ្ដន្ទាទោសតាមច្បាប់ ឲ្យទាល់តែបាន ទោះបីក្នុង តម្លៃណាក៏ដោយ ។

website_news/2023030703.txt · Last modified: 2023/07/03 10:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki