website_news:2023040404

ជិតចូលឆ្នាំខ្មែរ ពលករត្រឡប់ជាបណ្តើរៗហើយតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត

https://kohsantepheapdaily.com.kh/article/1713653.html? utm_source=telegram&utm_medium=click&utm_campaign=channeltelgram បន្ទាយមានជ័យ០១ ខែ មេសា ឆ្នាំ ២០២៣ ម៉ោង ១៥:០៧

ខេត្តបន្ទាយមានជ័យ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតមកដល់ បានឃើញពលករត្រឡប់ជាបណ្តើរៗហើយតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រៀបចំសណ្តាប់ធ្នាប់សន្តិសុខបានល្អ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រុងប៉ោយប៉ែត ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា នៅចុងខែមីនា ឆ្នាំ២០២៣នេះ ឃើញពលករខ្មែរត្រូវបានត្រឡប់មកវិញច្រើនខុសពីធម្មតា១ថ្ងៃ មានរាប់រយនាក់នៅឱកាសមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតមកដល់ ដើម្បីត្រឡប់មកជួបជុំក្រុមគ្រួសារបើប្រៀបធៀបកាលពីមុនពលករខ្មែរឃើញឆ្លងកាត់ទៅរកការងារធ្វើប្រទេសថៃភាគច្រើន ។ លោកបានប្រាប់ថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្រោយពីបើកអោយចេញចូលពីរង្វង់មូលមកច្រកទ្វារ គឺកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារបានធ្វើការរៀបចំសណ្តាប់ធ្នាប់មិនអោយម៉ូតូកង់បី ឬផាស្អាប់ និងម៉ូតូឌុបត្រូវបានដាក់តាមលេខរៀងមិនអោយចតនៅក្នុងបរិវេណច្រកទ្វារធ្វើប៉ះពាល់សណ្តាប់ធ្នាប់ និងអសន្តិសុខទើបរៀបចំអោយនៅរង្វង់មូលប៉ោយប៉ែតផ្លូវច្រកទ្វារ ហើយអោយភ្ញៀវទៅជិះចេញតាមលេខរៀងការពារដណ្តើមម៉ូយឈ្លោះគ្នាកើតឡើង ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានបញ្ជាក់ថា ក្រោយរៀបចំសណ្តាប់ធ្នាប់ក្នុងបរិវេណច្រកទ្វារឃើញមានសោភ័ណភាពល្អ និងសុវត្ថិភាពដល់ភ្ញៀវជាតិ និងអន្តរជាតិដែលចូលមកកម្ពុជា ដើម្បីមកកំសាន្តនិងទៅលេងនៅប្រាសាទអង្គវត្តសៀមរាប និងតាមរមណីយដ្ឋាននៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរ ។

website_news/2023040404.txt · Last modified: 2023/04/04 09:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki