website_news:2023040701

មេធាវីជាជនជាតិអាមេរិកម្នាក់ត្រូវបាននិរទេសទៅអាមេរិកវិញក្រោមការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើកុមារីកម្ពុជា

https://www.khmertimeskh.com/501318077/ Khmer Times July 3, 2023

មេធាវីជនជាតិអាមេរិកម្នាក់ ដែលបានជាប់ក្នុងពន្ធនាគារកម្ពុជា ក្រោមការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើអនីតិជន ក្នុងអំឡុងពេលមកកម្សាន្តក្នុងប្រទេសនេះ បច្ចុប្បន្នកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីករណីចំនួនប្រាំ នៅសហរដ្ឋអាមេរិក សម្រាប់ឧក្រិដ្ឋកម្មរបស់គាត់ នៅបរទេស។

ក្រសួងយុត្តិធម៌បានចោទប្រកាន់ថា Rugh James Cline អាយុ៤០ ឆ្នាំមកពីទីក្រុង Tampa បានចំណាយប្រាក់ដើម្បីរំលោភលើអនីតិជនចំនួន៤នាក់ក្នុងរយៈពេល ៥ដងផ្សេងគ្នា។ គាត់ប្រឈមមុខនឹងការចោទប្រកាន់ចំនួនប្រាំមួយ រួមទាំងការប្រព្រឹត្តផ្លូវភេទខុសច្បាប់នៅបរទេស និងកាន់កាប់សម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ នេះបើតាមមេធាវីសហរដ្ឋអាមេរិកនៃរដ្ឋផ្លរីដាបានប្រកាសកាលពីដើមសប្តាហ៍នេះ។ Cline បានសារភាពថាខ្លួនមិនមានកំហុសចំពោះការចោទប្រកាន់នេះទេ។

មេធាវី Roger B. Handberg បាននិយាយតាមប្រព័ន្ធអ៊ីនធឺណែតថា Cline ត្រូវបាននិរទេសត្រឡប់ទៅសហរដ្ឋអាមេរិកវិញកាលពីដើមខែនេះ បន្ទាប់ពីបានកាត់ទោសដាក់ពន្ធនាគាររយៈពេល២ ឆ្នាំកន្លះ នៅកម្ពុជា ក្រោមបទចោទប្រកាន់ចំណាយប្រាក់ឱ្យអនីតិជនដើម្បីរំលោពផ្លូវភេទក្រោមអាយុ១៥ ឆ្នាំ។ សារព័ត៌មានក្នុងស្រុក WFLA រាយការណ៍ថា បន្ថែមពីលើការជាប់ពន្ធនាគារ គាត់ត្រូវបានគេបញ្ជាឱ្យបង់ប្រាក់ពិន័យ ២០០ ដុល្លារ និងសំណង ៣៧៥០ ដុល្លារដល់ក្មេងស្រីម្នាក់ៗ។

Cline បានបង្ហាញខ្លួននៅចំពោះមុខចៅក្រមសហព័ន្ធកាលពីថ្ងៃច័ន្ទ។ បន្ទាប់ពីសវនាការកាលពីថ្ងៃចន្ទ Cline ត្រូវបានដោះលែងក្នុងប្រាក់ធានាចំនួន ១០០,០០០ ដុល្លារ ហើយត្រូវបានឱ្យឃុំខ្លួនក្នុងផ្ទះដោយមានប្រព័ន្ធតាមដាន។ គាត់ក៏មិនត្រូវបានអនុញ្ញាតឱ្យចូលប្រើអ៊ីនធឺណិតផងដែរ។ Cline បានធ្វើដំណើរមកប្រទេសកម្ពុជាក្នុងខែកុម្ភៈ ឆ្នាំ ២០១៩ និងខែឧសភា ឆ្នាំ ២០១៩ ហើយខណៈនៅទីនោះ គាត់បានរំលោភបំពានផ្លូវភេទអនីតិជនបួនដងផ្សេងគ្នា «ជាច្រើនដង»។ មេធាវីរដ្ឋផ្លរីដា ក៏បានចោទប្រកាន់ផងដែរ ពីបទធ្វើដំណើរមកប្រទេសកម្ពុជា ខណៈដែលមានកាន់កាប់សម្ភារៈផ្លូវភេទលើកុមារអាយុក្រោម១២ ឆ្នាំ។

បើកាត់ទោសនៅសហរដ្ឋអាមេរិក ទណ្ឌកម្មគឺធ្ងន់ធ្ងរជាងការកាត់ទោសនៅកម្ពុជាដែលមានរយៈពេលត្រឹមតែពីរឆ្នាំកន្លះ។ ប្រសិនបើ Cline ប្រព្រឹត្តបទល្មើសដូចគ្នានៅសហរដ្ឋអាមេរិកវិញ គាត់អាចជាប់ទោសប្រមាណ៣០ ឆ្នាំ សម្រាប់ការប្រព្រឹត្តផ្លូវភេទខុសច្បាប់ និងរហូតដល់២០ ឆ្នាំសម្រាប់ការកាន់កាប់សម្ភារៈរំលោភបំពានផ្លូវភេទកុមារ។

ករណីនេះត្រូវបានស៊ើបអង្កេតដោយ FBI ក្រសួងការបរទេសសហរដ្ឋអាមេរិក និងនគរបាលជាតិកម្ពុជា។ ការិយាល័យកិច្ចការអន្តរជាតិនៃក្រសួងយុត្តិធម៌ក៏បានផ្តល់ជំនួយផងដែរ។ ករណីនេះនឹងត្រូវបានកាត់ទោសដោយជំនួយការមេធាវីសហរដ្ឋអាមេរិក Ilyssa M. Spergel នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌អាមេរិក។

បើយោងតាមក្រុមមេធាវីនៅរដ្ឋ Florida Cline ជានិស្សិតបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១០ ពីសាកលវិទ្យាល័យ Miami School of Law ដោយមិនបានប្រលងជាប់ជាមេធាវី និងមិនមានសិទ្ធិអនុវត្តច្បាប់នៅក្នុងរដ្ឋ Florida៕ Newsweek.com

website_news/2023040701.txt · Last modified: 2023/07/04 10:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki