website_news:2023040702

ឯកឧត្តម ផាន់ ចាន់ធុល : ត្រូវពង្រឹងនូវគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ក្នុងមូលដ្ឋាន

http://www.fridaydailynews.com/Detail/202373205547372 Mon,03 July 2023 (Time 08:55 PM) ដោយ ៖ លោក រ៉ម សាវី

បន្ទាយមានជ័យ ÷ នៅរសៀលថ្ងៃទី ០៣ ខែ កក្តដា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំ បូកសរុបលទ្ធផលការងារអនុវត្ត គោលនយោបាយ (ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព)ប្រចាំត្រីមាសទី២ ទិសដៅត្រីមាសទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ-ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុក ការិយាល័យជំនាញ អធិការនគរបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៦៧ ។

ឯកឧត្តម ផាន់ ចាន់ធុល មានប្រសាសន៍ថានិងជម្រុញដល់អជ្ញាធរមូលដ្ឋានដូចខាងក្រោម :

១/- ពង្រឹងនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពតាមមូលដ្ឋាន គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ គ្មានការផលិត ការចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។

២/-ត្រូវ ខិតខំពង្រឹងសមត្ថិភាព កម្លាំងប្រជាការពារ បំផុសស្មាតី និង ជួយឧបត្ថម្ភសម្ភារៈ ផ្សេង ៗ

៣/- គ្រប់គ្រងសកម្មភាពមេខ្យល់នាំពករឆ្លងដែនខុសច្បាប់ គ្មានអំពើអនាចារ ការជួញដូរស្ត្រីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៤/-ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក និងបង្រៀននៅតាមមូលដ្ឋាន តាមសាលារៀន ឱ្យយល់ពីច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយ នៃអត្រាគ្រោះថ្នាក់ផ្សេងៗ

៥/-រួបរួម និងកៀរគរចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព ។

៦/-ធ្វើចលនាគាំទ្រនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាព

៧/-ចាត់តាំងឱ្យមានការប្រឡងប្រណាំងនៅតាមមូលដ្ឋាន ពីភូមិឃុំ មានសុវត្ថិភាព នៅតាមឃុំសង្កាត់រៀងខ្លួន ។

៨/-ពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៕

{{tag>សារព័ត៌មាន បន្ទាយមានជ័យ}

website_news/2023040702.txt · Last modified: 2023/07/04 10:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki