website_news:2023040703

ពលករកម្ពុជាផ្ញើប្រាក់មកស្រុកបាន ១,២៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២២

https://www.khmertimeskh.com/501318441/ Manoj Mathew / Khmer Times July 4, 2023

របាយការណ៍ថ្មីមួយបានបង្ហាញថា ពលករផ្ញើប្រាក់មកកម្ពុជាមានចំនួន រហូតដល់ ១,២៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ពោលគឺខ្ពស់បំផុត ជាប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសហ្វីលីពីន និងវៀតណាម ដែលជាចំណែកនៃផលិតផលក្នុងស្រុកសរុប(GDP)កាលពីឆ្នាំមុន។របាយការណ៍របស់វិទ្យាស្ថាន ADBR អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ និងអង្គការពលកម្មអន្តរជាតិ បានប៉ាន់ប្រមាណថា ការផ្ញើប្រាក់របស់ពលករមកកម្ពុជាបានកើនឡើង ៨ ភាគរយធៀបទៅនឹងឆ្នាំមុនរហូតដល់ ១,២៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ នោះគឺច្រើនជាង ៨០ ភាគរយ នៃកម្រិតការផ្ញើប្រាក់មុនផ្ទុះជំងឺកូវីដ ដែលឡើងដល់កម្រិត ១,៥៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩។ នៅពេលដែលជំងឺរាតត្បាតកាន់តែរីកចម្រើន ការផ្ទេរប្រាក់មកកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ១,២៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ និងទាបបំផុតចំនួន ១,១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។

(GDP)នៅឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុបបានត្រឹម ៤,៤ ភាគរយ ធ្វើឱ្យការផ្ទេរប្រាក់របស់កម្ពុជាត្រូវបានធ្លាក់ចុះ បើធៀបទៅនឹងសេដ្ឋកិច្ចឆ្នាំមុន។ វៀតណាមជាប្រទេសអាស៊ានជាប់ ចំណាត់ថ្នាក់លេខ ២ ក្នុងអត្រា ៤,៦ ភាគរយ បន្ទាប់ពីកម្ពុជា។ ចំណែកប្រទេសឥណ្ឌូណេស៊ីជាប់ ចំណាត់ថ្នាក់លេខ ៤ ការផ្ញើប្រាក់ខ្ពស់បំផុតដែលមានអត្រា ០,៨ ភាគរយនៃ GDP។ នៅដើមសប្តាហ៍នេះ មានរបាយការណ៍មួយបានលើកឡើងថា ការធ្វើចំណាកស្រុកនៅអាស៊ី យោងតាមការដកស្រង់ទិន្នន័យដោយក្រសួងការងារបានបង្ហាញថា ប្រទេសថៃមានពលករកម្ពុជាប្រមាណ ១,២ លាននាក់ក្នុងឆ្នាំ ២០២១។ កូរ៉េខាងត្បូងមានពលករពីកម្ពុជាជិត ៤៦,០០០នាក់ តាមពីក្រោយ ដោយម៉ាឡេស៊ី ២៣,០០០នាក់ ប្រទេសជប៉ុនជិត ១២,០០០នាក់ និងសិង្ហបុរី ប្រហែល ៨០០នាក់។

សម្រាប់ការសិក្សានៅបរទេស ទិសដៅពេញនិយមបំផុត គឺប្រទេសអូស្ត្រាលី ដែលមាននិស្សិតកម្ពុជាចំនួន ១,៩០០ នាក់ក្នុងឆ្នាំ ២០០០។ សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ២ ដែលមាននិស្សិតកម្ពុជាប្រហែល ៨០០នាក់ និងប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ ៣ ដែលមានសិស្សប្រហែល ៦០០នាក់។ របាយការណ៍បានសសេរថា៖ «ទោះជាយ៉ាងណាក៏ដោយ ការរំខានដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ គឺធ្វើឲ្យចំណាកស្រុកមានការព្រួយបារម្ភ។ ការលំបាកដែលនៅសេសសល់សម្រាប់ពលករចំណាកស្រុកនៅដើមឆ្នាំ២០២៣ រួមមានផលវិបាកនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កំណើនសេដ្ឋកិច្ចសកលយឺត និងភាពតានតឹងលើតម្លៃផងដែរ»៕ សុ ជាតា

website_news/2023040703.txt · Last modified: 2023/07/04 10:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki