website_news:2023041005

ប៉ូលិសប៉ាគីស្ថាន ចាប់បានអ្នកជួញដូរក្រលៀនមនុស្សជាង ៣០០ នាក់

https://www.kampucheathmey.com/global-news/590007 ថ្ងៃអង្គារ ៣ តុលា ២០២៣ដោយ Boa Sokunveary

ប៉ូលិសប៉ាគីស្ថានចាប់បានអ្នកជួញដូរក្រលៀន ៨ នាក់ ដែលធ្លាប់យកក្រលៀនរបស់មនុស្សជាង ៣០០ នាក់មកហើយ ។ មេរបស់ពួកគេមានឈ្មោះថា Fawad Mukhtar ដែលតែងតែលក់ក្រលៀនឲ្យអតិថិជនភាគច្រើនដែលជាអ្នកមាន ។ មែនទែនទៅ Fawad ធ្លាប់ត្រូវប៉ូលិសចាប់ខ្លួន ៥ ដងហើយ ប៉ុន្តែគាត់អាចធានាឲ្យនៅក្រៅឃុំរហូត ។ អាជ្ញាធរបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ដោយសារការវះយកគ្រឿងក្នុង ។

ក្រុមសង្គមងងឹតខាងលើតែងតែធ្វើប្រតិបត្តិការនៅទូទាំងខេត្ត Punjab ភាគខាងកើត ក៏ដូចជាតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថានផងដែរ ។ ពួកគេចូលចិត្តលួងលោមអ្នកជំងឺឲ្យចេញពីមន្ទីរពេទ្យមក ដើម្បីវះកាត់យកគ្រឿងក្នុងនៅកន្លែងឯកជន ខណៈក្រលៀនមួយអាចលក់បានដល់ទៅ ១២០ ០០០ ដុល្លារឯណោះ ។ តាមពិត ការលក់ដូរគ្រឿងក្នុងមនុស្ស ត្រូវបានហាមឃាត់នៅប្រទេសប៉ាគីស្ថានតាំងពីឆ្នាំ ២០១០ មកម្ល៉េះ ។ សម្រាប់អ្នកបំពានច្បាប់នឹងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ១០ ឆ្នាំ និងការផាកពិន័យជាទឹកប្រាក់មួយចំនួនធំ ៕ ប្រែសម្រួល៖ វារី ប្រភព៖ BBC

website_news/2023041005.txt · Last modified: 2023/10/04 11:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki