website_news:2023050504

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច គាំទ្រឱ្យដំណើរការឡើងវិញ ការស្មុំកូនអន្តរប្រទេសរវាងកម្ពុជា និងអ៊ីតាលី

https://freshnewsasia.com/index.php/en/localnews/289728-2023-05-03-09-27-25.html 2023-05-03 04:27pm

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា បានទទួលជួបពិភាក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត វីនសេនហ្សូ ស្តារីតា អនុប្រធានអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសអ៊ីតាលី នៅទីស្តីការក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២៣នេះ ។ ក្នុងជំនួបនេះ លោក វង សូត ថ្លែងថាបន្ទាប់ពីរៀបច្បាប់ រាជរដ្ឋាភិបាលក៏បានប្រកាស ដាក់ឲ្យដំណើរការឡើងវិញ ការងារស្មុំកូន ក្រោយមានការអាក់ខាន ដោយសារតែកូវីដ-១៩។ ម្យ៉ាងវិញទៀត លោក វង សូត បានគូសបញ្ជាក់ថា អ៊ីតាលី បានផ្ដល់ការបណ្តុះបណ្តាល ទាក់ទិនទៅនឹងនីតិវិធីស្មុំកូន បង្ហាត់បង្រៀនច្បាប់ដើម្បីការពារជនរងគ្រោះ សិទ្ធិផ្សេងៗទៀត សំដៅធានាការស្មុំកូនឲ្យស្របតាមគោលការណ៍កំណត់ និងបញ្ជៀសការ ប្រើប្រាស់រូបភាពនេះជាការជួញដូរ។ ហើយក៏មានភ្នាក់ងាររបស់អ៊ីតាលី ធ្វើការងារស្មុំកូនបានសហការយ៉ាងជិតស្និទជាមួយក្រសួង ធ្វើការងារស្មុំកូននេះឡើងវិញផងដែរ ។ ជាមួយគ្នានេះ រដ្ឋមន្ត្រី វង សូត ក៏បានណែនាំកិច្ចការទាំងអស់នេះទៅដល់ក្រុមការងារឲ្យធ្វើបន្ត ចែករំលែកផ្លាស់ប្តូរបតិយោបល់គ្នាទៅវិញទៅមក ហើយសង្ឃឹមថា បន្ទាប់ពីស្ថានភាពជំងឺដកូវីដ-១៩បានវិលទៅរកភាពធម្មតាវិញ ការងារទាក់ទងនឹងការស្មុំកូន ក៏អាចធ្វើទៅធម្មតាវិញដូចគ្នាដែរ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត វីនសេនហ្សូ ស្តារីតា មានប្រសាសន៏ថា លោកនិងក្រុមការងារ ពិតជាមានកិត្តិយសណាស់ដែលបានជួបជាមួយនឹងលោករដ្ឋមន្ត្រី និងក្រុមការងាររបស់ក្រសួងសង្គមកិច្ចនៅពេលនេះនិងបាន ថ្លែងអំណរគុណចំពោះក្រុមការងារដែលបានធ្វើការជាមួយនឹងមជ្ឍមណ្ឌលកៃ របស់អ៊ីតាលី និងបានអរគុណទៅដល់អាជ្ញាធរស្មុំកូនកម្ពុជា ដែលបានខិតខំប្រឹងប្រែងគ្រប់កាលៈទេសៈ ទាំងអស់ដែលអាចធ្វើការងារមួយនេះប្រព្រឹត្តទៅដោយរលូន លោកក៏បានលើកឡើងថា លោកបានធ្វើការងារជាមួយនឹងក្រសួងយុត្តិធម៌ អំពីកិច្ចការស្មុំកូនអន្តរជាតិនេះ ហើយក៏បានជជែកអំពីសិទ្ធិកុមារ ការការពារកុមារនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយលោកបានលើកឡើងថាការធ្វើកិច្ចការទាំងអស់នេះ មិនមែនតែក្មេងដែលជាក្មេងមកពីប្រទេសកម្ពុជា ឬក៏ក្មេងនៅក្នុងប្រទេសអ៊ីតាលី នោះទេគឺលោកបានធ្វើកិច្ចការទាំងអស់នេះ ក្មេងទូទាំងពិភពលោកតែម្ដង ហើយលោកក៏បានធ្វើការទៅតាមអនុសញ្ញាក្រុងឡាអេ ដែលជាកិច្ចការមួយដែលនិយាយពីការស្មុំកូននេះដែរ នឹងធ្វើការដោយគោរពសិទ្ធិរបស់កុមារ ជាមួយនឹងគ្រួសាររបស់កុមារទាំងអស់នោះ។

បន្ថែមពីលើនេះ រដ្ឋមន្ត្រី វង សូត បានលើកឡើងថា ទាំងអត្ថប្រយោជន៍ ទាំងបទដ្ឋានគតិយុត្តិទាក់ទិននឹងការស្មុំកូនអន្តរប្រទេស គឺធ្វើយ៉ាងម៉េចដើម្បីការពារផលប្រយោជន៍របស់កុមារ ហើយសម្រាប់លោកប្រធានអង្គការក៏បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះកុមារ ដែលនេះគឺជាការបង្ហាញមួយ ពីព្រោះថាមានកុមារខ្លះគឺជាជនរងគ្រោះជា ហើយទាក់ទិនទៅនឹងការសុំកូន កុមារទទួលបានសិទ្ធិមួយដែលទទួលបានស្របទៅតាមច្បាប់៕

website_news/2023050504.txt · Last modified: 2023/05/05 07:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki