website_news:2023050603

ប្រទេសថៃអនុញ្ញាតឱ្យពលករបរទេស រួមទាំងពលករខ្មែរបន្តស្នាក់នៅ និងធ្វើការរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើត

https://www.khmertimeskh.com/501301077// Khmer Times June 2, 2023

យោងតាមរបាយការណ៍របស់ Bangkok Post គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើការបន្តកិច្ចសន្យាការងារ ដែលនឹងអនុញ្ញាតឱ្យពលករចំណាកស្រុកជាង ២០០,០០០ នាក់បន្តធ្វើការងាររហូតដល់រដ្ឋាភិបាលថ្មីចូលកាន់តំណែង។

លោកឧបនាយករដ្ឋមន្ត្រី Wissanu Krea-ngam បានអោយដឹងថា គណៈរដ្ឋមន្ត្រីបានផ្តល់ភ្លើងខៀវឱ្យពលករពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាបន្តធ្វើការងារ។ លោក Wissanu បាននិយាយថា មុននេះគណៈរដ្ឋមន្ត្រីថៃ បានច្រានចោលសំណើរបស់ក្រសួងការងារសម្រាប់ការពន្យារពេលនេះ ដោយបារម្ភថា វានឹងបង្កើតបន្ទុកនៃការទទួលខុសត្រូវសម្រាប់រដ្ឋាភិបាលថ្មី។ ប៉ុន្តែគណៈរដ្ឋមន្ត្រីបានផ្លាស់ប្តូរចិត្ត និងបានអនុម័តលើការពន្យារពេលនេះ ដោយសារភាពមិនច្បាស់លាស់ដែលបន្តកើតមានលើការបង្កើតរដ្ឋាភិបាលដែលអាចប៉ះពាល់ដល់ពលកម្មការងារ។

លោក Wissanu បាននិយាយថា ប្រសិនបើការពន្យារពេលនេះមិនត្រូវបានអនុម័តនោះទេ ពលករចំណាកស្រុកនឹងត្រូវត្រឡប់ទៅផ្ទះវិញ ហើយរង់ចាំរហូតដល់រដ្ឋាភិបាលឡើងកាន់អំណាច ទើបពួកគេអាចត្រឡប់មកធ្វើការនៅប្រទេសថៃវិញបាន។ លោកបានទទូចថា ការបន្តកិច្ចសន្យានេះមានសុពលភាពដរាបណារដ្ឋាភិបាលបច្ចុប្បន្ននៅតែបន្តកាន់តំណែង។ វិធានការនេះនឹងត្រូវបានពិនិត្យឡើងវិញនៅពេលរដ្ឋាភិបាលថ្មីឡើងកាន់តំណែង។ លោកបានបន្តថា “ប្រសិនបើសុពលភាពការងាររបស់ពលករចំណាកស្រុកមិនត្រូវបានបន្តទេ នគរបាលនឹងធ្វើការបង្រ្កាប ហើយម្ចាស់អាជីវកម្មនឹងភ័យខ្លាចក្នុងការជួលពលករចំណាកស្រុក”៕

website_news/2023050603.txt · Last modified: 2023/06/05 15:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki