website_news:2023050904

៨ខែ វៀតណាម បញ្ជូនពលករជិត ១០ម៉ឺននាក់ទៅក្រៅប្រទេស

https://www.kampucheathmey.com/global-news/570481 ថ្ងៃសៅរ៍ ២ កញ្ញា ២០២៣ដោយ Sok Sovann

ក្រសួងការងារ ជនពិការ និងសង្គមកិច្ចរាយការណ៍ថា ប្រទេសវៀតណាម បានបញ្ជូនពលករទៅក្រៅប្រទេសចំនួន ៩៧២៣៤នាក់ ក្នុងរយៈពេល ៨ខែដើមឆ្នាំ២០២៣ ពោលគឺស្មើនឹងជាង ៨៨% នៃគោលដៅឆ្នាំនេះ។ ជប៉ុន នៅតែជាប្រទេសទទួលពលករវៀតណាមច្រើនជាងគេ ពោលគឺចំនួន៤៧២១៥នាក់ បន្ទាប់មកគឺតៃវ៉ាន់ (៤១៦៥៤នាក់), សាធារណរដ្ឋកូរ៉េ (១៩៤៤នាក់) ចិនដីគោក (១១៦៣នាក់) ហុងគ្រី (១០០២នាក់) សិង្ហបុរី (៩៦៤នាក់) និងរ៉ូម៉ានី (៦២៧នាក់)។ ត្រឹមមួយខែសីហា ពលករវៀតណាមជាង ១២០០០នាក់ បានទៅធ្វើការនៅបរទេសក្រោមកិច្ចសន្យា ក្នុងនោះរួមមាន ៦០៧៦នាក់ទៅជប៉ុន, ៤៦៩៨នាក់ទៅតៃវ៉ាន់, ២០០នាក់ទៅហុងគ្រី, ១៦៤នាក់ទៅសិង្ហបុរី, ១៤៥នាក់ទៅកូរ៉េ, ១៣៩នាក់ទៅចិនដីគោក និង៩០នាក់ទៅរ៉ូម៉ានី។

គួរបញ្ជាក់ថា ប្រទេសជប៉ុន នៅតែជាគោលដៅកំពូលរបស់ពលករវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ ប្រទេសទាំងពីរ បានសម្របសម្រួលគ្នាដើម្បីអនុវត្ត គម្រោងជួយពលករវៀតណាមឲ្យស្វែងរកការងារសមរម្យនៅប្រទេសជប៉ុន និងទទួលបានព័ត៌មានការងារបន្ទាប់ពីត្រលប់មកប្រទេសកំណើតវិញ៕ ប្រែសម្រួល៖ Vann Vann ប្រភព៖ VN Express

website_news/2023050904.txt · Last modified: 2023/09/05 09:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki