website_news:2023050908

ពលកម្មកុមារកំពុងកើនឡើង ខណៈកុមាររាប់លាននាក់ត្រូវបានជំរុញឱ្យចូលធ្វើការ

https://news.btv.com.kh/article/29552 2023/09/04 05:28:25 pm

ប្រធានអង្គការពលកម្មរបស់អង្គការសហប្រជាជាតិបានប្រាប់សារព័ត៌មាន BBC ថា អនាគតរបស់កុមាររាប់លាននាក់គឺស្ថិតក្នុងហានិភ័យ ខណៈតួលេខកុមារ ដែលត្រូវបានដកចេញពីសាលារៀន និងចូលធ្វើការ មានចំនួនកើនឡើង។

លោក Gilbert Houngbo អគ្គនាយកនៃអង្គការពលកម្មអន្តរជាតិ (ILO) បាននិយាយថា មានកំណើនពលកម្មកុមារនៅក្នុងតំបន់ជុំវិញពិភពលោក ស្របពេលមានបញ្ហាសេដ្ឋកិច្ច ហើយទម្រង់ការងារដ៏អាក្រក់បំផុតមួយចំនួន គឺពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទ។ ទិន្នន័យដែលបានចងក្រងដោយអង្គការសហប្រជាជាតិនៅដើមឆ្នាំ២០២០ បានរកឃើញថា កុមារប្រហែល១៦០លាននាក់ ត្រូវបានទទួលរងនូវពលកម្មកុមារ ហើយថាវិធានការសកលដើម្បីបញ្ចប់បញ្ហានោះ បានជាប់គាំងជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំមកនេះ។

ស្ថានភាពពលកម្មកុមារពិតប្រាកដនៅក្នុងប្រទេសផ្សេងៗគ្នាមានភាពខុសប្លែកគ្នា ប៉ុន្តែមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (Unicef) និយាយថា អតិផរណា និងវិបត្តិក្នុងការចំណាយប្រចាំថ្ងៃ គឺជា «ក្តីបារម្ភសកល» ដែលជះឥទ្ធិពលដល់កុមារតាមវិធីជាច្រើន៕

website_news/2023050908.txt · Last modified: 2023/09/05 09:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki