website_news:2023051203

ជនរងគ្រោះនៅភូមា ត្រូវកាត់សរីរាង្គលក់ បើឆបោកអនឡាញមិនបាន

ជនរងគ្រោះដែលបណ្តាញជួញដូរមនុស្សចាប់ឃុំឃាំង និងបង្ខំឱ្យធ្វើការនៅក្នុងមណ្ឌលឆបោកតាមអនឡាញ នៅភូមា ត្រូវកាត់សរីរាង្គរបស់ខ្លួនឯងលក់ ប្រសិនបើមិនអាចទាក់និងឆបោកបានគ្រប់ចំនួនកំណត់។ នេះបើតាមការបរិហាររបស់អង្គការBlue Dragon នៅវៀតណាម។

https://www.rfi.fr/km//20231201utm_medium=social&utm_campaign=telegram&utm_source=shorty ចុះផ្សាយនៅថ្ងៃ៖ 01/12/2023 - 13:51កែប្រែថ្ងៃទី៖ 01/12/2023 - 13:53

បើតាមការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានយ៉ាងហោចជនរងគ្រោះ១សែន២ម៉ឺននាក់ ទំនងជាកំពុងជាប់ឃុំក្នុងមណ្ឌលរកស៊ីឆបោកតាមអនឡាញ នៅក្នុងប្រទេសភូមា និងត្រូវបានក្រុមឧក្រិដ្ឋជួញដូរមនុស្សចាប់បង្ខំឱ្យឆ បោកតទាក់ជនរួមជាតិឯង តាមបណ្តាញអ៊ីនធ័រនែត។ អង្គការBlue Dragon ដែលចុះទៅជួយជនរងគ្រោះនៃបណ្តាញជួញដូរមនុស្ស នៅក្នុងប្រទេសវៀតណាម បានអះអាងថា ជនរងគ្រោះធ្លាក់ក្នុងអន្ទាក់ឧក្រិដ្ឋជននៅភូមា មានដើមកំណើតចិន វៀតណាម និងមកពីប្រទេសជាច្រើនផ្សេងទៀត។ រងការសម្លុត និងបង្ខំ ពួកគេត្រូវដៅរកនិងទាក់ទងជនរួមជាតិឱ្យលង់ក្នុងជំនឿ មុននឹងអូសទាញបញ្ចុះបញ្ចូលឱ្យដាក់លុយក្នុងគម្រោងវិនិយោគក្លែងក្លាយ និងក្នុងបណ្តាញបោកប្រាសផ្សេងទៀត។ ពួកឧក្រិដ្ឋជនជំនាញ បានកំណត់បរិមាណទឹកប្រាក់ (កូតា) ដែលជនរងគ្រោះម្នាក់ត្រូវរកនិងជំរិតឱ្យបាន។ បើរកមិនបានគ្រប់របបទេ ជនរងគ្រោះនោះត្រូវរងទារុណកម្ម និងត្រូវរងការកាត់សរីរាង្គលក់ទៀត តាំងពីថ្មីៗចុងក្រោយមកនេះ។ នេះបើតាមការលម្អិតរបស់លោកMichael Brosowski ស្ថាបនិកអង្គការBlue Dragon ដែលបញ្ជាក់ទៀតថាក្រុមឧក្រិដ្ឋជនច្រើនតែចាប់អ្នកធ្វើការមិនល្អ វះកាត់យកសរីរាង្គក្រលៀនទៅលក់។

កាលពីខែសីហា Blue Dragon សង្គ្រោះបានជនជាតិវៀតណាមម្នាក់អាយុ៣៦ឆ្នាំដែលធ្វើការដោយបង្ខំនៅក្នុងកាស៊ីណូក្លែងក្លាយមួយ ហើយបានកាត់ក្រលៀនលក់អស់ម្ខាង។ មានជនរងគ្រោះបែបនេះជាច្រើននាក់ទៀតណាស់។ បើតាមស្ថាបនិក Blue Dragon ជនរងគ្រោះវៀតណាមច្រើនណាស់បានរួចពីកណ្តាប់ដៃបណ្តាញឧក្រិដ្ឋ ប៉ុន្តែមិនអាចត្រលប់មកផ្ទះបាន និងគ្មានទីត្រូវទៅទេ ក្រៅពីត្រូវរស់ផ្តុំគ្នាក្នុងទម្រង់ជាជំរំជនភៀសខ្លួន។ យុទ្ធនាការ របស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចលើយោធាភូមានៅភាគខាងជើងប្រទេស បានធ្វើឱ្យជនរងគ្រោះក្នុងបណ្តាញជួញដូរមនុស្សត្រូវជាប់កុនក្នុងសង្គ្រាមប្រដាប់វុធកំពុងផ្ទុំនៅរដ្ឋShanមួយជាន់ទៀត។ បើតាមក្រសួងការបរទេសវៀតណាមដែលកំពុងសាកល្បងរងវិធីនាំជនរងគ្រោះវៀតណាមមកមាតុប្រទេសវិញ ពួកគេមានគ្នាប្រមាណ៧០០នាក់។

ក្រៅពីប្រទេសភូមា កម្ពុជាក៏មានមណ្ឌលឆបោកបែបនេះច្រើនដែរ ដែលមានឃុំជនរងគ្រោះប្រមាណ១សែននាក់។ នេះបើតាមការប៉ាន់ស្មានរបស់ Blue Dragon ដោយពន្យល់ មណ្ឌលឆបោក មានរាយប៉ាយ និងរីកសាយពេញតំបន់ រហូតកោះខ្លះនៅក្នុងមហាសមុទ្ទប៉ាស៊ីហ្វិកផង៕

website_news/2023051203.txt · Last modified: 2023/12/05 15:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki