website_news:2023060201

សមត្ថកិច្ចស្រាវជ្រាវ តាមបណ្តឹងសុំអន្តរាគមន៍ ២ករណីទៀត រកឃើញជនបរទេស ២នាក់ ប៉ុន្តែពុំមែនជាករណីបង្ខាំង និងធ្វើទារុណកម្មឡើយ

https://freshnewsasia.com/index.php/en/localnews/276216-2023-02-02-08-11-47.html 2023-02-02 03:11pm

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចកម្ពុជា បានស្រាវជ្រាវតាមបណ្តឹងសុំអន្តរាគមន៍ចំនួន២ករណីបន្ថែមទៀត ដោយបានរកឃើញជនបរទេសជាតិចិន ១នាក់ និងជនជាតិវៀតណាម ១នាក់ ប៉ុន្តែពុំមែនជាករណីបង្ខាំង និងធ្វើទារុណកម្មឡើយ។

បើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ, ការស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីមានបណ្តឹងចំនួន២ តាមបណ្តាញ Hotline ថាមានករណីបង្ខាំង ធ្វើទារុណកម្ម។

ក្នុងករណីទី១ សមត្ថកិច្ចបានប្រតិបត្តិការ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ដោយបានរកឃើញជនរងគ្រោះ១នាក់ ភេទប្រុស សញ្ជាតិចិន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ ជនរងគ្រោះនេះមានឈ្មោះ WEI Zhongcheng។

ចំណែកករណីមួយទៀត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចបានស្រាវជ្រាវស្វែងរកឃើញជនរងគ្រោះ១នាក់ ភេទប្រុសជនជាតិវៀតណាម ឈ្មោះ VU VAN CHIEN។

ដោយឡែកសម្រាប់នៅថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជា ពុំបានទទួលសុំណើ សំណូមពរឱ្យជួួយអន្តរាគមន៍នោះឡើយ៕

website_news/2023060201.txt · Last modified: 2023/02/06 10:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki