website_news:2023060304

តុលាការកំពូល បដិសេធបណ្ដឹងសុំនៅក្រៅឃុំ របស់បុរសជាប់ចោទ៣នាក់ ជាប់ពាក់ព័ន្ធនឹងអំពើ សមគំនិតក្នុងអំពើជួញដូរមនុស្ស និង បទសម្អាតប្រាក់

https://cen.com.kh/archives/627607.html Posted ByPen Srey NeatMarch 4, 2023

ភ្នំពេញ: តុលាការកំពូលកាលពីព្រឹក ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២៣ នេះ បានប្រកាសសាលដីកាបដិសេធបណ្ដឹង សុំនៅក្រៅឃុំបណ្តោះអាសន្ន របស់ជនជាប់ចោទ ចំនួន ៣នាក់ ដែលត្រូវបាន តុលាការថ្នាក់ក្រោម ចាប់ខ្លួនគាត់ដាក់គុកបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងការ សមគំនិតក្នុងអំពើជួញដូរមនុស្ស ដោយមានគោលដៅ និង បទសម្អាតប្រាក់ ប្រព្រឹត្តនៅក្នុង ព្រះរាជាណាចក្រកម្ពុជា កាលកាលពីដើម ឆ្នាំ ២០២២ ។

លោក និល ណុន ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទ ៣នាក់ខាងលើមាន៖ ១- ឈ្មោះ ហង្ស សុគន្ធា ភេទប្រុស កើតឆ្នាំ១៩៨៩។ ២- ឈ្មោះ សេក មុន្នី ភេទប្រុស កើតឆ្នាំ១៩៩០ ។ ៣- ឈ្មោះ ទូត រ៉ាត់ ភេទប្រុស កើតឆ្នាំ ១៩៧៥ ។ នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូង ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នពីបទ ” សមគំនិតក្នុងអំពើជួញដូរមនុស្ស ដោយមានគោលដៅ តាមមាត្រា ២៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ១៥ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ និង បទសម្អាតប្រាក់ តាមមាត្រា ២៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ។ ពួកគេត្រូវបានសមត្ថកិច្ចនគរបាលរាជធានី ចាប់ខ្លួន កាលពី២០២២ នៅខេត្តសៀមរាប ។

ជនជាប់ចោទ ប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍បាត់ដំបងបានតម្កល់ សេចក្តីសម្រេចរបស់ សាលាដំបូងរាជធានីភ្នំពេញ រក្សាទុកដដែល (អនុញ្ញាតឱ្យស្ថិតនៅក្រៅឃុំ)។ ជនជាប់ចោទ ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

website_news/2023060304.txt · Last modified: 2023/03/06 10:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki