website_news:2023060401

ពលករខ្មែរនៅថៃ វិលត្រឡប់ចូលមកកម្ពុជាវិញជាបណ្ដើរៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

https://kohsantepheapdaily.com.kh/article/1715461.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ០៤ ខែ មេសា ឆ្នាំ ២០២៣ ម៉ោង ២០:៤៤

ខេត្តបាត់ដំបង ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជិតចូលមកដល់ គេសង្កេតឃើញថា បងប្អូនពលករខ្មែរ ដែលបានទៅបម្រើការងារនៅក្នុងប្រទេសថៃ ចាប់ផ្តើមវិលត្រឡប់ចូលមកប្រទេសវិញ ជាបណ្ដើរៗហើយ តាមច្រកទ្វារអន្តរជាតិនានា ។

របាយការណ៍នៅចំណុចព្រំដែន ក្នុងភូមិសាស្ត្រស្រុកសំពៅលូន នៃខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះបងប្អូនពលករខ្មែរចំនួន ២២២នាក់ ក្នុងនោះមានស្ត្រីចំនួន ៨៨នាក់ បានចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញដែលចំនួននេះនឹងកើនឡើងជាបន្តបន្ទាប់នៅច្រកទ្វារ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់មន្ត្រីនគរបាលការពារព្រំដែនគោក ត្រូវសហការជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធក្នុងភូមិសាស្ត្រទទួលខុសត្រូវ រៀបចំការទទួលពួកគាត់ឱ្យបានត្រឹមត្រូវ ស្របតាមជំនាញ និងការណែនាំ ដែលបានអនុវត្តនាពេលកន្លងមក ។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនពួកគាត់ ក្នុងការមកដល់ និងវិលត្រឡប់ទៅកាន់ លំនៅដ្ឋាន ស្រុកកំណើតរបស់គាត់ ប្រកបដោយសុខសុវត្ថិភាព ៕

website_news/2023060401.txt · Last modified: 2023/04/06 09:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki