website_news:2023060405

តុលាការកំពូល បដិសេធពាក្យសុំនៅស្ថិតក្រៅឃុំ របស់បុរសចិនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹង បទល្មើស លក់ដូរមនុស្ស និង កាន់កាប់អាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត

https://cen.com.kh/archives/644001.html Posted ByPen Srey NeatApril 5, 2023

ភ្នំពេញ: តុលាការកំពូលកាលពីព្រឹក ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២៣ នេះ បានប្រកាសសាលដីកា បដិសេធ លើកបណ្តឹងសាទុក្ខ ស្នើសុំស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន របស់ជនជាប់ចោទ ជនជាតិចិនម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម ចាប់ខ្លួនដាក់គុក បណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងការ អំពើលក់ដូរមនុស្ស និង កាន់កាប់អាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅក្រុម២៧ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលកាលពី អំឡុង ខែមិថុនា ឆ្នាំ ២០២២ ។

លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទមាន ឈ្មោះ ZHANG RUN BIN ភេទប្រុស អាយុ ៤៦ ឆ្នាំ North Carolina ជនជាតិចិន ។ នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ពីបទ: អំពើលក់ដូរមនុស្ស និង កាន់កាប់នូវអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវដោយគ្មានការអនុញ្ញាត តាមមាត្រា ១៥ នៃច្បាប់ស្តីពីការ បង្រ្កាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ និង មាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេ។

ជនជាប់ចោទបាន ប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ព្រះសីហនុ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដដែល មិនឲ្យនៅក្រៅឃុំ ។ ជនជាប់ចោទ ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។ ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ ២០២២ នៅ ក្រុម២៧ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

website_news/2023060405.txt · Last modified: 2023/04/06 09:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki