website_news:2023060904

កម្ពុជា-ថៃ ឯកភាពគ្នាទប់ស្កាត់ និងប្រឆាំងបទល្មើស ឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ

https://dap-news.com/national/2023/09/05/356238/ ByPH104Posted on September 5, 2023 7:32

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិកម្ពុជា និងនាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរបាលភូមិន្ទថៃ បានឯកភាពគ្នា ដើម្បីបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើស ឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ ។

ក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ស ថេត នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នាយឧត្ដមសេនីយ៍ Surachate Hakparn បានបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឱ្យមានភាពរឹង មាំជិតស្និទបន្ថែមទៀត សំដៅសម្រេចឱ្យបាននូវលទ្ធផលធំៗ ក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើស ឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណចំពោះ នាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរបាលភូមិន្ទថៃ និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដោយបាននាំមកនូវការជូនពរ អបអរសាទរ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញនូវស្មារតីគោរពស្រឡាញ់ រាប់អានគ្នាយ៉ាងជិតស្និទ្ធ ក្នុងនាមកងកម្លាំង នគរបាលអាស៊ាន។

ក្នុងជំនួបនោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានឯកភាពគ្នា ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ដើម្បីបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ៕

website_news/2023060904.txt · Last modified: 2023/09/06 09:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki