website_news:2023061002

ពលករ២នាក់ប្តីប្រពន្ធមកពីថៃ ដល់អូរព្រំដែនកំពុងមានទឹកជំនន់ ស្រាប់តែឈឺពោះសម្រាលកូន

https://kohsantepheapdaily.com.kh/article/1814465.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram បន្ទាយមានជ័យ០៥ ខែ តុលា ឆ្នាំ ២០២៣ ម៉ោង ០៩:២៦

ខេត្តបន្ទាយមានជ័យ ៖ ពលករ២នាក់ប្តីប្រពន្ធត្រឡប់ពីធ្វើការនៅប្រទេសថៃ មកដល់អូរព្រំដែនបានសម្រាលកូន ត្រូវបានកម្លាំងជួយអន្តរាគមន៍ជួយសង្គ្រោះឆ្លងទឹកជំនន់កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរៈសេនីយ៍ត្រី សុខ ចន្ថា ជំនួយការសេនាធិការវរៈសេនាតូចថ្មើជើងលេខ៥១១បានឱ្យដឹងថាពលករដែលត្រឡប់ពីថៃ២នាក់ប្តីប្រពន្ធខាងលើ ប្តីឈ្មោះ វ៉ាន់ ដេត អាយុ២៨ឆ្នាំ និងប្រពន្ធឈ្មោះ ណា វិន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិទួលឃ្លាំង ឃុំព្រៈធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ លោកបានបញ្ជាក់ថា ពលករខ្មែរ២នាក់ប្តីប្រពន្ធនិងកូនប្រុសម្នាក់ត្រឡប់ពីធ្វើការនៅប្រទេសថៃវិញតាមច្រករបៀងខុសច្បាប់ ស្រាប់តែប្រពន្ធឈឺពោះសម្រាលកូនក្នុងទឹកដីថៃជាប់ព្រំដែន ត្រូវបានកម្លាំងជួយអន្តរាគមន៍យកធុងលាយស៊ីម៉ង់ដាក់ឆ្លងអូរព្រំដែន ខណៈទឹកកំពុងជន់ និងហូរខ្លាំង។ បន្ទាប់មកកូនប្រុសម្នាក់ និងស្ត្រីសម្រាលកូនត្រូវបានដឹកតាមម៉ូតូកងបីទៅកាន់មណ្ឌលសុខភាពបឹងបេង ស្រុកម៉ាឡៃ ។

លោកវរៈសេនីយ៍ត្រី សុខ ចន្ថា បានបញ្ជាក់ថា ក្រោយពេលដែលជួយសង្គ្រោះពលករខ្មែរ១គ្រួសារដែលមានប្រពន្ធមានផ្ទៃពោះហើយសម្រាលកូននៅក្បែរអូរព្រំដែនថៃ-កម្ពុជានោះត្រូវបានជួយអន្តរាគមន៍ទាន់ពេលវេលា និងមានសុវត្ថិភាព ៕

website_news/2023061002.txt · Last modified: 2023/10/06 10:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki