website_news:2023061102

មន្ត្រីព្រំដែន ជួយសង្គ្រោះជនជាតិវៀតណាម២នាក់ ពីការជួញដូរមនុស្សនៅកម្ពុជា

https://www.khmertimeskh.com/501387083//?p=1387083 November 5, 2023

មន្ត្រីច្រកទ្វារព្រំដែនក្នុងខេត្តគៀនយ៉ាង (Kien Giang) ជាប់ទន្លេមេគង្គ បានជួយសង្គ្រោះពលរដ្ឋវៀតណាមពីរនាក់ពីកាស៊ីណូមួយក្នុងប្រទេសកម្ពុជាកាលពីថ្ងៃសុក្រ បន្ទាប់ពីពួកគេត្រូវបានលក់ទៅប្រទេសជិតខាងឱ្យធ្វើការដោយបង្ខំ។ នៅថ្ងៃដដែល អាជ្ញាធរវៀតណាមបានបញ្ចប់នីតិវិធីពាក់ព័ន្ធទាំងអស់ ដើម្បីទទួលយកជនរងគ្រោះទាំងពីរនាក់នោះពីក្រុមឆបោកនៃការជួញដូរមនុស្ស។

ពួកគេត្រូវបានគេស្គាល់ថាឈ្មោះ Hoang Dinh Thuong អាយុ២៥ឆ្នាំរស់នៅខេត្តYen Bai និង ឈ្មោះ Nguyen Manh Tuan អាយុ ២០ឆ្នាំមានដើមកំណើតនៅទីក្រុងហាណូយ។ Hoang Dinh Doi បងប្រុសរបស់ Thuong បានស្នើរសុំអោយមន្ត្រីច្រកទ្វារព្រំដែនក្នុងខេត្តជួយរំដោះប្អូនរបស់គាត់ចេញពីកាស៊ីណូមួយក្នុងប្រទេសកម្ពុជា។

Doi បានរៀបរាប់ថា អ្នកស្គាល់គ្នារបស់ Thuong នៅលើបណ្តាញសង្គមឈ្មោះLoc Thai Son បានណែនាំគាត់ឱ្យមកប្រទេសកម្ពុជាដើម្បីធ្វើការ។ ពីរខែបន្ទាប់ពីចាកចេញពីផ្ទះមកប្រទេសកម្ពុជា Thuongបានទូរស័ព្ទទៅបងប្រុសរបស់គាត់កាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីប្រាប់ Doiថាគាត់ត្រូវបានគេបោកប្រាស់ ហើយអ្នកជួញដូរការងារបានទាមទារប្រាក់លោះខ្លួនចំនួន៦០ លានដុង (២៤៤០ ដុល្លារអាមេរិក) ។

ដោយទទួលបានដំណឹងពីឧបទ្ទវហេតុនេះ មន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien បានសហការជាមួយភ្នាក់ងារកម្ពុជាយ៉ាងរហ័ស ដើម្បីស៊ើបអង្កេតលើក្រុមជួញដូរការងារ។ លទ្ធផលស៊ើបអង្កេតបានបង្ហាញថា Thuong ត្រូវបានគេបង្ខាំងទុកនៅកាស៊ីណូKhnhomចម្ងាយពីរគីឡូម៉ែត្រពីច្រកទ្វារព្រំដែន។ បន្ទាប់មកគាត់ និងដៃគូរបស់គាត់ឈ្មោះ Tuan ត្រូវបានជួយសង្គ្រោះចេញពីកន្លែងនោះ។ Tuoi Tre

website_news/2023061102.txt · Last modified: 2023/11/06 10:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki