website_news:2023061201

អង្គការ A21 នឹងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយប្រឆាំងការជួញដូរនៅក្នុងប្រទេសថៃ និងកម្ពុជា

https://www.khmertimeskh.com/501401920/-a21-/ Khmer December 5, 2023

A21 ដែលជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញ ប្តេជ្ញាលុបបំបាត់ការជួញដូរមនុស្សតាម រយៈការលើកកម្ពស់ការយល់ដឹង ការធ្វើអន្តរាគមន៍ និងការថែទាំនឹងរៀបចំព្រឹត្តិការណ៍សំខាន់ពីរនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ និងកម្ពុជា។ ព្រឹត្តិការណ៍ទាំងនេះបញ្ជាក់ពីការបន្តយកចិត្តទុកដាក់របស់អង្គការA21 ក្នុងការពង្រឹង និងពង្រីកកិច្ចខិតខំប្រឹងប្រែងប្រឆាំងការជួញដូរមនុស្សនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

ការពង្រីកវិសាលភាពនៃមជ្ឈមណ្ឌលតស៊ូមតិកុមារ – ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ – ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ អង្គការA21 នឹងប្រារព្វពិធីសម្ពោធការពង្រីកវិសាលភាពនៃមជ្ឈមណ្ឌលតស៊ូមតិកុមារនៅទីក្រុងប៉ាតាយ៉ា (CAC) ។បច្ចុប្បន្ន អគារនេះត្រូវបានបំពាក់នូវបរិក្ខារទំនើបៗ ដោយផ្តល់ទីតាំងជាក់ស្តែងសម្រាប់ការអនុវត្តច្បាប់ កាត់ក្តី និងសមាជិកក្រុមពហុវិន័យ ដើម្បីធ្វើការលើករណីពាក់ព័ន្ធនឹងកុមារ។ អ្នកគ្រប់គ្រងមជ្ឈមណ្ឌលតស៊ូមតិកុមារ នឹងដឹកនាំកម្មវិធី ខណៈដែលក្រុមការងារផ្សេងទៀតនឹងជួយសម្រួលដល់បុគ្គលិកគាំពាសង្គមក្នុងការជួយគាំទ្រ និងលើកទឹកចិត្តដល់ជនរងគ្រោះ។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅម៉ោង ៩:០០ ព្រឹក នៅមជ្ឈមណ្ឌលតស៊ូមតិកុមារប៉ាតាយ៉ា ដែលជាឱកាសមួយដើម្បីប្រមូលផ្តុំដៃគូ និងអ្នកពាក់ព័ន្ធក្នុងស្រុក និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ ទន្ទឹមនឹងនេះ ក៏មានវាគ្មិនកិត្តិយសមកពីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សរបស់ប្រទេសថៃ (MSDHS) ការស៊ើបអង្កេតសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក (HSI) ការិយាល័យអគ្គមេធាវីថៃ ការជួញដូរមនុស្ស និងអភិបាលក្រុងក្នុងតំបន់នឹងចូលរួមថ្លែងសុន្ទរកថាសំខាន់ៗនៅក្នុងព្រឹត្តិការណ៍នេះ។ ចាប់តាំងពីឆ្នាំ២០១៧ វត្តមានរបស់អង្គការA21 នៅទីក្រុងប៉ាតាយ៉ាបានជួយដល់កុមាររាប់រយនាក់។ ការពង្រីកវិសាលនៃកម្មវិធីនេះគឺជាចំណុចសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរយៈពេលមួយឆ្នាំដើម្បីធ្វើឱ្យប្រសើរឡើងនៅបច្ចេកវិទ្យា សម្ថភាពបុគ្គលិក និងភាពជាដៃគូ។

ការបញ្ចាំងភាពយន្តនៅប្រទេសកម្ពុជា ដែលមានចំណងជើងថា តើអ្នកអាចឃើញខ្ញុំទេ? – ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ អង្គការA21 ក្នុងភាពជាដៃគូជាមួយគណៈ កម្មាធិការជាតិសម្រាប់ការប្រឆាំងការជួញដូរនឹងចាក់បញ្ចាំងភាពយន្តដែលមានចំណឹងជើងថា តើអ្នកអាចឃើញខ្ញុំទេ (Can You See Me? )ជូនដល់រដ្ឋាភិបាលក្នុងស្រុក អង្គការអន្តរជាតិសំខាន់ៗ ការអនុវត្តច្បាប់ និងដៃគូមិនមែនរដ្ឋាភិបាល រួមជាមួយនឹងភ្នាក់ងារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ក្រុមការងារភាពយន្ត តារាសម្ដែង និងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ភាពយន្តនេះនឹងត្រូវបានចាក់បញ្ចាំងជាសាធារណៈនៅទូទាំង២៥ ខេត្តក្រុងក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្របពេលនឹងការប្រារព្វទិវាជាតិប្រឆាំងការជួញដូរមនុស្ស។ ការដាក់ឱ្យប្រើប្រាស់ជាសាធារណៈរួមមានការចែកចាយនៅទូទាំងវេទិកាឌីជីថល ជាមួយនឹងផែនការនាពេលអនាគតដើម្បីផ្សព្វផ្សាយលើផ្ទាំងប៉ាណូ និងស្វែងរកភាពជាដៃគូយុទ្ធសាស្ត្រជាមួយសាលារៀន និងតាមមធ្យោបាយជញ្ជូន។

យុទ្ធនាការលើកកម្ពស់ការយល់ដឹងនេះ នឹងភ្ជាប់អ្នកមើលទៅកាន់បណ្តាញទូរស័ព្ទទាន់ហេតុការណ៍គ្រប់គ្រងដោយនគរបាលជាតិប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អប់រំ និងលើកទឹកចិត្តបុគ្គលឱ្យកំណត់អត្តសញ្ញាណការជួញដូរមនុស្សនៅក្នុងតំបន់របស់ពួកគេ និងចាត់វិធានការដើម្បីបញ្ឈប់សកម្មភាពនេះ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅម៉ោង ៩:០០ ព្រឹក នៅរោងភាពយន្ត Legend សាខា ជីប ម៉ុង 271 Mega Mall។ វត្តមានរបស់អង្គការA21 នៅកម្ពុជាបានជួយកំណត់អត្តសញ្ញាណ និងជួយជីវិតមនុស្សរាប់រយនាក់ ចាប់តាំងពីការបើកដំណើរការមជ្ឈមណ្ឌលតស៊ូមតិកុមារ (CAC) ក្នុងឆ្នាំ២០១៩នៅខេត្តសៀមរាប និងការបើកមជ្ឈមណ្ឌលសេរីភាពខេត្តសៀមរាបក្នុងខែសីហា ឆ្នាំ២០២២។Globenewire.com

website_news/2023061201.txt · Last modified: 2023/12/06 10:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki