website_news:2023070201

សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ៣ទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០៤នាក់

http://freshnewsasia.com/index.php/en/localnews/276602-2023-02-04-09-19-54.html 2023-02-04 04:19pm

(ភ្នំពេញ)៖ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី០២ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៣ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេសចំនួន ០៤នាក់។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ បើតាមអ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៧២៧ករណី មានមនុស្ស ១,៧៧១នាក់

២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៤៦១សំណើ និងបិទសំណុំរឿង ២៣៩សំណើ (រកឃើញមនុស្ស ១,០៧៩នាក់, ឃាត់ខ្លួនជនសង្ស័យ ១២២នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ២៧ករណី៕

website_news/2023070201.txt · Last modified: 2023/02/07 08:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki