website_news:2023070202

ហ្វីលីពីននឹងធ្វើមាតុភូមិនិវត្តជនជាតិខ្លួនដែលត្រូវបានបង្ខំឲ្យធ្វើការជាអ្នកឆបោកគ្រីបតូនៅកម្ពុជា

https://www.khmertimeskh.com/501232903//?p=1232903 Khmer Times February 5, 2023

ក្រសួងការបរទេសបាននិយាយថា ខ្លួនបានដឹងអំពីជនជាតិហ្វីលីពីនដែលត្រូវបានគេជ្រើសរើសអោយធ្វើជាអ្នកបោកប្រាស់រូបិយបណ្ណគ្រីបតូនៅកម្ពុជា ខណៈដែលខ្លួនបានធានាដល់សាធារណជនថា រដ្ឋាភិបាលកំពុងរៀបចំដំណើរការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេ។

អនុរដ្ឋលេខាធិការក្រសួងការបរទេស ទទួលបន្ទុកកិច្ចការពលករចំណាកស្រុក និងជាអ្នកនាំពាក្យ Teresita Daza បាននិយាយថា ទីភ្នាក់ងារកំពុងរៀបចំរួចហើយសម្រាប់ការវិលត្រឡប់របស់ជនរងគ្រោះហ្វីលីពីនមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់ផ្សេងទៀតនៃអាស៊ីអាគ្នេយ៍ផងដែរ។ លោកស្រីក៏បានលើកពី “ការងារក្លែងក្លាយ” ដែលត្រូវបានសន្យាដល់ប្រជាជនហ្វីលីពីន “នៅក្នុងប្រទេសមួយចំនួនដោយបានបង្ខំឱ្យធ្វើការនៅក្នុងប្រតិបត្តិការខុសច្បាប់ដូចជាការបោកប្រាស់តាមអ៊ីនធឺណិត” ។

Daza បាននិយាយថា “ក្រសួងការបរទេស តាមរយៈស្ថានទូតរបស់ខ្លួន នឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីនាំយកជនជាតិរបស់យើងពីកន្លែងនានាដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា”។ បន្ទាប់មក ក្រសួងការបរទេស បានណែនាំសាធារណជនឱ្យមានការប្រុងប្រយ័ត្ន និងអនុវត្តតាមនីតិវិធីចេញដោយនាយកដ្ឋានពលករ ចំណាកស្រុក (DWM) និងទីភ្នាក់ងារការងារក្រៅប្រទេសហ្វីលីពីន (POEA) មុនពេលចាកចេញទៅធ្វើការនៅបរទេស។

កាលពីថ្ងៃទី១៨ ខែមករា ព្រឹទ្ធសមាជិក Risa Hontiveros បានលាតត្រដាងពីស្ថានភាពជនជាតិហ្វីលីពីនដែលត្រូវបានជ្រើសរើសដោយក្រុមម៉ាហ្វីចិនឱ្យមកធ្វើការនៅកម្ពុជា។ Hontiveros បានដឹងពីស្ថានការណ៍នេះ បន្ទាប់ពីជនរងគ្រោះម្នាក់បានស្វែងរកជំនួយ។ គេបានដឹងថា ជនជាតិហ្វីលីពីនទាំង៦នាក់នោះ ត្រូវបានបញ្ជូនទៅកាន់ប្រទេសហ្វីលីពីនវិញហើយ កាលពីសប្តាហ៍មុន។ Manila Bulletin/Khmer Times

website_news/2023070202.txt · Last modified: 2023/02/07 08:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki