website_news:2023070402

ប្រជាពលរដ្ឋដែលទៅបម្រើការងារនៅប្រទេសថៃ ចាប់ផ្តើមវិលត្រឡប់មកចូលរួមសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃខាង មុខ

https://www.gdlf-kh.com/2023/04/05/-2/ Vicheka ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ បុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ និងចូលមកដល់ ជាមួយនេះបានកត់សម្គាល់ឃើញ ថា បងប្អូនប្រជាពលរដ្ឋ ដែលបានទៅបំពេញការងារនៅព្រះរាជាណាចក្រថៃ បានអញ្ជើញ វិលត្រឡប់មកចូលរួមសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ តាមរបាយការណ៍ពីចំណុចព្រំដែននៃភូមិសាស្រ្តស្រុកសំពៅលូន ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣ នេះបងប្អូនប្រជាពលរដ្ឋ ចំនួន ៣៣៣នាក់ ស្រី១៣៤នាក់ ក្មេង៥នាក់ បានអញ្ជើញចាកចេញ ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ហើយដែលចំនួននេះនឹងកើនឡើងជាបន្ត បន្ទាប់ នៅតាមចំណុចព្រំដែនជាប់នឹងប្រទេសថៃ។

ពិនិត្យលើទិដ្ឋភាពនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់មន្រ្តីនគរបាលនៅមូលដ្ឋានទាំងនគរបាលវរសេនាតូចការពារព្រំដែនគោក និងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកពាក់ព័ន្ធ ត្រូវសហការជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ នៅភូមិសាស្រ្តទទួលខុសត្រូវ រៀបចំការទទួលពួកគាត់ឱ្យបានត្រឹមត្រូវស្របតាមជំនាញនិងការណែនាំដែលបានអនុវត្តនាពេលកន្លងមកហើយជាមួយនេះត្រូវយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនពួកគាត់ ក្នុងការមកដល់និងវិលត្រឡប់ទៅកាន់ លំនៅដ្ឋាន ស្រុកកំណើតរបស់គាត់បានប្រកបដោយសុខសុវត្ថិភាព ៕

website_news/2023070402.txt · Last modified: 2023/04/07 10:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki