website_news:2023071201

ត្រឹម៥ថ្ងៃ! ថៃចាប់បញ្ជូនពលករខ្មែរខុសច្បាប់ជិត២០០នាក់

https://kohsantepheapdaily.com.kh/article/1844890.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram បន្ទាយមានជ័យ០៦ ខែ ធ្នូ ឆ្នាំ ២០២៣ ម៉ោង ១៦:៤៩

ខេត្តបន្ទាយមានជ័យ ៖ ភាគីថៃបានចាប់បញ្ជូនពលករខ្មែរខុសច្បាប់ ក្នុងរយៈពេល៥ថ្ងៃ រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ ជិត២០០នាក់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា នៅដើមខែធ្នូ ឆ្នាំ២០២៣នេះ ភាគីថៃបានចាប់ពលករខ្មែរធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់បញ្ជូនមកវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលអាជ្ញាធរកម្ពុជា បានទទួល គឺមានចំនួន១៨១នាក់ ក្នុងនោះស្រី៨១នាក់ និងកុមារ៣៦នាក់ ។ លោកបានបញ្ជាក់ថា ក្នុងចំណោមពលករខ្មែរ ដែលភាគីថៃចាប់បញ្ជូនទាំង១៨១នាក់នេះ គឺមាន ៖

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន១៥នាក់ ក្នុងនោះស្រី៨នាក់ និងកុមា១២នាក់ ។ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន៣៤នាក់ ក្នុងនោះស្រី១៧នាក់ និងកុមារ៥នាក់ ។ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន៩៦នាក់ ក្នុងនោះស្រី៣៨នាក់ និងកុមារ១២នាក់ ។ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន១០នាក់ ក្នុងនោះស្រី៥នាក់ និងកុមារ២នាក់ ។ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន២៦នាក់ ក្នុងនោះស្រី១១នាក់ និងកុមារ១៥នាក់ ។

លោកបានបញ្ជាក់ទៀតថា ក្រោយអាជ្ញាធរកម្ពុជាបានទទួលពលករខ្មែរ ដែលភាគីថៃចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានសាកសួរព័ត៌មាន ដោយពួកគាត់បានរៀបរាប់ថា «បានចូលទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ តាមរយៈមេខ្យល់កម្ពុជា និងថៃ ។ ភាគច្រើនពួកគេទៅធ្វើការជាកម្មករសំណង់»។ ក្រោយសាកសួរហើយ អាជ្ញាធរកម្ពុជាបានណែនាំដល់ពលករខ្មែរ ត្រូវបញ្ឈប់ការចា.ញ់បោ.កមេខ្យល់ ត្រូវធ្វើការដោយស្របច្បាប់ ដើម្បីការពារសុវត្ថិភាព និងចំណាកស្រុកដោយខុសច្បាប់ ។

វាពិតជាដដែលៗពេកហើយ ក្នុងការចាប់បញ្ជូនរបស់សមត្ថកិច្ចថៃ ដោយសារតែការលួ.ចចូលទៅធ្វើការមិនស្របច្បាប់ក្នុងប្រទេសថៃពីសំណាក់ពលករខ្មែរ និងបានបង្ហាញថា ពួកគេមិនមានឯកសារឆ្លងដែនត្រឹមត្រូវទេ គឺចូលទៅធ្វើការនៅថៃតាមរយៈមេខ្យល់តែប៉ុណ្ណោះ គឺចំណាយលុយចោលអត់ប្រយោជន៍ ៕

website_news/2023071201.txt · Last modified: 2023/12/07 10:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki