website_news:2023080202

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ពង្រឹងបច្ចេកទេសការងារព្រំដែនដល់កម្លាំងវរៈទាំង៤និងត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែន និងទំនិញគេចពន្ធ

https://www.kampucheathmey.com/local-news/459637 ថ្ងៃចន្ទ ៦ កុម្ភៈ ២០២៣ដោយ Kang Tola

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារចាំបាច់ ចំពោះមុខ និងពង្រឹងបច្ចេកទេសការងារព្រំដែន ដល់កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នៅស្នងការដ្ឋាននគរបាលខេត្តកាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងផែនជំនាញ លោកមេបញ្ជាការវរះសេនាតូចការពារព្រំដែនគោកទាំង៤ លោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង៣២។ បន្ថែមពីលើការផ្សព្វផ្សាយខាងលើលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញដល់កងកម្លាំងនគរបាលទាំងអស់ត្រូវគោរពវិន័យ អនុវត្តន៍ តួនាទី ភារកិច្ចឲ្យបានល្អ។ -ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែន និងទំនិញគេចពន្ធគ្រប់ប្រភេទ -ត្រូវពង្រឹងការងារយាមល្បាតជាប្រចាំ -ត្រៀមកម្លាំងប្រចាំការ២៤ម៉ោង ត្រៀមអន្តរាគមន៍បង្ក្រាបរាល់បទល្មើសផ្សេងៗ និងគ្រោះអគ្គីភ័យក្នុងរដូវប្រាំង តាមមូលដ្ឋាននិងភូមិសាស្ត្រដែលកម្លាំងទាំងអស់ឈរជើងគ្រប់គ្រង៕ ដោយ ៖ អពៅ

website_news/2023080202.txt · Last modified: 2023/02/08 09:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki