website_news:2023080601

កម្ពុជា-អូស្ត្រាលី រហូតមកដល់ពេលនេះ ពុំមានកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅប្រទេសអូស្ត្រាលីទេ

https://www.information.gov.kh/articles/106560 AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា មកដល់ពេលនេះ រាជរដ្ឋា ភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ពុំមានកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករ កម្ពុជាទៅធ្វើការនៅប្រទេសអូស្ត្រាលីឡើយ។

យោងតាមជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹង ថា កាលពីពេលថ្មីៗនេះ ក្រសួងបានទទួលព័ត៌មានថាមានជនខិលខូចមួយចំនួនបានធ្វើ សកម្មភាពផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកា ពីប្រជាពលរដ្ឋ ដោយធានាអះអាងថា អាចបញ្ចូនទៅធ្វើការនៅប្រទេសអូស្ត្រាលីបាន។ ក្រសួងការងារសូមបញ្ជាក់ថា “ មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល អូស្ត្រាលី ពុំមានកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេស អូស្ត្រាលីឡើយ”។

ជាមួយគ្នានោះដែរ ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុង ប្រយ័ត្នខ្ពស់ ចំពោះរាល់ការផ្សព្វផ្សាយអំពីការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅប្រទេស អូស្ត្រាលី។ ទន្ទឹមនេះ យោងតាមអនុក្រឹត្យលេខ១៩០អនក្រ.បក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ ស្តីពីការគ្រប់គ្រង លើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេសតាមរយៈទីភ្នាក់ងារជ្រើស រើសឯកជន រាល់ការបញ្ជូនពលករទៅធ្វើការនៅបរទេស ត្រូវមានការអនុញ្ញាតពីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងន័យនេះ ការបញ្ជូនពលករ ទៅធ្វើការនៅប្រទេស ដែលគ្មានកិច្ចប្រតិបត្តិការលើការបញ្ជូនពលករជាមួយកម្ពុជា និងដោយគ្មានការអនុញ្ញាតពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាទង្វើឆបោក និងអាចជាបទល្មើស នៃការជួញដូរមនុស្ស៕ដោយ៖ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2023080601.txt · Last modified: 2023/06/08 10:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki