website_news:2023080602

បង្ក្រាបទីតាំងម៉ាស្សាមួយកន្លែង រួចចាប់ខ្លួននារីវ័យក្មេងជាច្រើននាក់ និងមេការម្នាក់ផ្អើលក្នុងបុរី

https://kohsantepheapdaily.com.kh/article/1751364.html? utm_source=telegram&utm_medium=click&utm_campaign=channeltelgram ភ្នំពេញ០៧ ខែ មិថុនា ឆ្នាំ ២០២៣ ម៉ោង ០៩:៣៤

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងកន្លែងម៉ាស្សាបង្កប់ទៅដោយសេវាបំរើកម្សាន្តមួយកន្លែង ត្រូវមន្ត្រីផ្នែកជំនាញនាយកដ្ឋានប្រឆាំងការជួយដូរមនុស្សអនីតិជនចុះសហការជាមួយកម្លាំងអជ្ញាធរខណ្ឌបង្ក្រាប និងឃាត់ខ្លួននារីៗធ្វើការសេវាបំរើកម្សាន្តចំនួន៥នាក់ និងមេការម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចបុរីញ៉ូថោន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សេចក្តីរាយការណ៍បន្តថា ទីតាំងម៉ាស្សាខាងលើនេះមានយីហោ «ម៉ាកស្រីកា» ផ្ទះលេខ No CO2.St.112KD ក្នុងនោះមានស្រី្ដបំរើសេវាកម្សាន្តចំនួន៥នាក់ ជាអនីតិជន២នាក់ និង៣នាក់ទៀតគ្រប់អាយុ រួមនឹងមេការម្នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់ផ្នែកជំនាញ។ ចំណែកវត្ថុតាងដែលត្រូវដកហូតបានរួមមាន ៖ ម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1KE-4685 ព្រមទាំងទូរស័ព្ទដៃមួយចំនួនផងដែរ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ ដោយមានការរាយការណ៍ផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងបុរីខាងលើ ប្ដឹងទៅខាងអជ្ញាធរសមត្ថកិច្ចមូលដ្ឋាន បន្ទាប់សមត្ថកិច្ចក៏រាយការណ៍បន្តទៅកាន់ផ្នែកជំនាញនាយកដ្ឋានប្រឆាំងការជួយដូរមនុស្ស និងការពារអនីតិជនតែម្តង។ ប្រភបដដែលបន្តថា លុះនៅវេលាម៉ោងកើតហេតុខាងលើ មន្ត្រីផ្នែកជំនាញក៏ដឹកនាំកម្លាំងចុះទៅសហការជាមួយកម្លាំងផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ និងអជ្ញាធរភូមិ ឃុំ សង្កាត់ អោយចូលរួមអន្តរាគមន៍បង្ក្រាបទីតាំងម៉ាស្សានោះ។ បន្ទាប់ពីធ្វើការសួរនាំទៅលើនារីបំរើសេវាកម្សាន្តទាំង៥នាក់នោះទៅ ទើបដឹងថា មាននារី២នាក់ជាអនិតិជន។ ហើយនៅទីតាំងនោះផងដែរ នៅពេលឆែកឆេរ គឺរកឃើញស្រោមអនាម័យដែលប្រើប្រាស់រួចជាច្រើនស្រោមវេចខ្ចប់ទុកក្នុងថង់ខ្មៅមួយ ហើយក៏ត្រូវបានផ្នែកជំនាញប្រមូលទុកជាភស្តុតាង ដើម្បីកសាងសំណុំរឿងផងដែរ។

ក្រោយពេលកើតហេតុ នារីបំរើសេវាកម្សាន្តទាំង៥នាក់ និងមេការម្នាក់ ត្រូវឃាត់ខ្លួនបញ្ជួនទៅកាន់ផ្នែកជំនាញនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការទៅនីតិវិធីបន្ត ចំណែកទីតាំងផ្ទះម៉ាស្សាខាងលើវិញ ក៏ត្រូវបានបិទទ្វារសោផ្អាកជាបណ្ដោះអាសន្ន៕

website_news/2023080602.txt · Last modified: 2023/06/08 10:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki