website_news:2023081202

កម្ពុជា វៀតណាម និងឡាវ ប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន

https://www.kampucheathmey.com/local-news/623237 ថ្ងៃសុក្រ ៨ ធ្នូ ២០២៣ Sokhom Khon

លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិបានមានប្រសាសន៍ថា កម្ពុជា វៀតណាម និងឡាវ បានប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស បទល្មើសគ្រឿងញៀន បទល្មើសឆ្លងដែន បទល្មើសព្រៃឈើ និងឧក្រិដ្ឋកម្មឆ្លងដែន។

ថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំកំពូលសភា CLV លើកទី១ ស្ដីពីការពង្រឹងតួនាទីភារកិច្ច នៃរដ្ឋសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ឡាវ-វៀតណាម នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ចាប់ថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានបន្តទៀតថា «ក្នុងស្មារតីនេះក្នុងនាមក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមគាំទ្រចំពោះស្មារតីកិច្ចប្រជុំកំពូលសភា CLV លើកទី១ ស្ដីពីការពង្រឹងតួនាទីភារកិច្ច នៃរដ្ឋសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ឡាវ-វៀតណាម នាពេលនេះ»។

លោកឧត្តមសេនីយ៍បានបន្តទៀតថា ក្រសួងការពារជាតិកម្ពុជាបានប្ដេជ្ញាចូលរួមចំណែកដល់ការគិតគូរអំពីចក្ខុវិស័យទិសដៅទៅអនាគតជាដៃគូយុទ្ធសាស្ត្រ និងផែនការសកម្មភាពទាំងឡាយសម្រាប់អនុវត្តកម្មវិធីនានានៃកិច្ចសហប្រតិបត្តិការរបស់យើង។ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងល្អចំណង មិត្តភាព សាមគ្គីភាពក្នុងកិច្ចសហប្រិតិ បត្តិការល្អរវាងប្រទេសទាំង៣ ឱ្យកាន់តែរឹងមាំ ស្អិតល្មួត និងមានប្រសិទ្ធភាពឡើងថែមទៀត ដើម្បី ជាផលប្រយោជន៍នៃប្រជាជនប្រទេសយើងទាំង៣៕ អត្ថបទ៖ សំអឿន

website_news/2023081202.txt · Last modified: 2023/12/08 10:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki