website_news:2023090103

អភិបាលខេត្តប៉ៃលិន ប្រកាសផ្តល់ការងារ និងប្រាក់ខែដូចនៅថៃ ព្រមទាំងធានាសុវត្ថិភាពកក់ក្តៅជូនពលរដ្ឋខ្មែរ

https://kohsantepheapdaily.com.kh/article/1664887.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ០៨ ខែ មករា ឆ្នាំ ២០២៣ ម៉ោង ២០:០៧

ខេត្តប៉ៃលិន៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រលប់ថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២២ បានប្រកាសផ្តល់ការងារ និងប្រាក់ខែដូចនៅប្រទេសថៃ សម្រាប់ពលរដ្ឋខ្មែរ ដែលចង់រកការងារធ្វើ។ ក្រៅពីនោះ អភិបាលខេត្តជាប់ព្រំដែនថៃ ក៏បានធានាសុវត្ថិភាពកក់ក្តៅដល់ពលរដ្ឋខ្មែរ ដែលធ្វើការងារនៅប៉ៃលិន ដោយមិនចាំបាច់ចំណាកស្រុក ឆ្លងដែន ទៅរកការងារធ្វើនៅទឹកដី។

លោកស្រី បាន ស្រីមុំ បានប្រកាសថា «នាងខ្ញុំ សូមជូនដំណឹងចំពោះពុកម៉ែបងប្អូន ដែលមានគោលបំណង ស្វែងរកការងារក្នុងស្រុក ឬក្នុងខេត្តប៉ៃលិន មិនចាំបាច់ធ្វើចំណាកស្រុក ដោយទទួលបានប្រាក់បៀវត្សរ៍ ដូចការងារចំណាកស្រុក ធានាមានសុវត្ថិភាពកក់ក្តៅ ជួបជុំគ្រួសារ: – ក្រុមហ៊ុន ឯកជន ផ្នែករដ្ឋបាល ២នាក់ – ជំនួយការ ២នាក់ (ស្រី-ប្រុស) – ការងារមេផ្ទះ លក្ខណៈ ឯកជន ចុងភៅ អនាម័យ ថែសួន ជាច្រើននាក់។ – កំលាំងប្រមូលផលកសិកម្ម ជាច្រើននាក់ – មន្រ្តីកិច្ចសន្យារដ្ឋបាលខេត្ត ផ្នែកអនាម័យ ២នាក់ ( ស្រី-ប្រុស )។ សូមទំនាក់ទំនងលេខ : 070338337 និង098313344»។ លោកស្រីអភិបាលខេត្ត បន្ថែមថា «ចាប់ពីពេលនេះតទៅ បងប្អូនកូនក្មួយគ្រប់ស្រទាប់វណ្ណៈមានគោលបំណងស្វែងរកការងារ អាចទំនាក់ទំនង តាមលេខដាក់ជូនខាងលើ នាងខ្ញុំ និង សហការី នឹងជួយជ្រុមជ្រែង រកការងារជូនបងប្អូន នៅក្នុងស្រុក ដោយទទួលបានប្រាក់បៀវត្សរ៍សមរម្យ ដោយមិនចាំបាច់លំបាកធ្វើចំណាកស្រុកឡើយ។ សូមបញ្ជាក់ បងប្អូនមិនតំរូវការបង់សេវាអ្វីឡើយ។ ក្រុមយើងខ្ញុំ ជួយសម្របសម្រួលដោយឥតគិតថ្លៃ។ សូមអរគុណ»៕

website_news/2023090103.txt · Last modified: 2023/01/09 09:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki