website_news:2023090302

សមាជិកព្រឹទ្ធសភាហ្វីលីពីននិយាយថា មានការខ្វែងមតិគ្នាជុំវិញការកំណត់អត្តសញ្ញាណជនរងគ្រោះនៃការជួញដូរមនុស្ស

https://www.khmertimeskh.com/501250606/-4/ Khmer Times March 7, 2023

ព្រឹទ្ធសមាជិកលោកស្រី Risa Hontiveros បាននិយាយថា ប្រតិបត្តិការក្លែងបន្លំគ្រីបតូ គឺជាគ្រោងការណ៍ជួញដូរមនុស្សថ្មីនៅក្នុងតំបន់អាស៊ាន ប៉ុន្តែវាហាក់នៅតែមានការខ្វែងមតិគ្នាជុំវិញរបៀបកំណត់អត្តសញ្ញាណជនរងគ្រោះទាំងនេះ ដោយអ្នកខ្លះគិតថាពួកគេជាកម្មករខុសច្បាប់ ឬជនអន្តោប្រវេសន៍គ្មានឯកសារត្រឹមត្រូវ។ លោកស្រីបានថ្លែងបែបនេះ បន្ទាប់ពីបានជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិហ្វីលីពីនចំនួន៨នាក់ ដែលត្រូវបានជួញដូរមកកម្ពុជា ដើម្បីធ្វើការជាអ្នកបោកប្រាស់រូបិយប័ណ្ណគ្រីបតូ បន្ទាប់ពីពួកគេត្រូវបានជួយសង្រ្គោះពីថៅកែជនជាតិចិនដោយនគរបាលក្នុងស្រុកនៅទីនោះ។ លោកស្រី បានថ្លែងអំណរគុណដល់មន្ត្រីមកពីក្រសួងការបរទេស នគរបាលកម្ពុជា និងអង្គការសង្គមស៊ីវិល និងបុគ្គលពាក់ព័ន្ធដែលបានជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ជនហ្វីលីពីនទាំង៨នាក់។ លោកស្រីបានបន្ថែមថា “ជាច្រើនសប្តាហ៍បានកន្លងផុតទៅ មានការពិភាក្សារជាច្រើន ដោយសារតែត្រូវអនុវត្តតាមដំណើរការនីតិវិធីរបស់រដ្ឋាភិបាលកម្ពុជា មុនពេលដែលជនរងគ្រោះត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅប្រទេសហ្វីលីពីនវិញ” ។

លោកស្រីបានគូសបញ្ជាក់ថា ជនរងគ្រោះដោយសារការជួញដូរមនុស្ស គឺជាជនរងគ្រោះដែលធ្លាក់ខ្លួនចាញ់បោកអ្នកជួញដូរ ដោយសារតែពួកគេចង់មានជីវភាពអោយកាន់តែប្រសើរឡើង។ យ៉ាងណាក៏ដោយ លោកស្រីបានអំពាវនាវដល់ប្រជាជនហ្វីលីពីនកុំឲ្យស្វែងរកការងារជាភ្នាក់ងារបម្រើអតិថិជននៅក្នុងប្រទេសកម្ពុជា ឬមីយ៉ាន់ម៉ា ពីព្រោះទាំងនេះអាចជាប្រតិបត្តិការបោកប្រាស់គ្រីបតូ។ កាលពីចុងឆ្នាំមុន លោកស្រីសមាជិកព្រឹទ្ធសភាបានលើកឡើងពីគម្រោងការជួញដូរមនុស្សនៅក្នុងសម័យប្រជុំព្រឹទ្ធសភា បន្ទាប់ពីជនរងគ្រោះនៃការជួញដូរជនជាតិហ្វីលីពីនចំនួន១២ នាក់ត្រូវបានក្រសួងការបទេសធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកផ្ទះវិញ។ ក្រៅពីត្រូវបានគេបង្ខំអោយបោកប្រាស់បុគ្គលផ្សេងទៀត ជនរងគ្រោះជនជាតិហ្វីលីពីននៅក្រៅប្រទេសទាំងនេះត្រូវបានគេរំលោពបំពាននៅពេលដែលពួកគេមិនអាចបំពេញតាមកិច្ចការដែលបានដាក់អោយ។ Philstar.com

website_news/2023090302.txt · Last modified: 2023/03/09 09:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki