website_news:2023090303

ជនអន្តោប្រវេសន៍៣៤៣នាក់ ត្រូវបានរកឃើញក្នុងរថយន្តកុងតឺន័រមួយគ្រឿង នៅប្រទេសម៉ិកស៊ិក

https://kohsantepheapdaily.com.kh/article/1698169.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ០៧ ខែ មីនា ឆ្នាំ ២០២៣ ម៉ោង ២៣:០៩

មន្ត្រីប្រទេសម៉ិកស៊ិក បានរកឃើញជនចំណាកស្រុកចំនួន ៣៤៣នាក់ (អនីតិជនចំនួន ១០៣ នាក់) នៅក្នុងកុងតឺន័រដឹកទំនិញដែលគេទុកចោល នៅក្នុងរដ្ឋ Veracruz ។នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ រថយន្តនេះត្រូវបានគេបោះបង់ចោលនៅលើផ្លូវដែលជាធម្មតាដឹកជនចំណាកស្រុកទៅព្រំដែនសហរដ្ឋអាមេរិក។ មន្ត្រីម៉ិកស៊ិកបន្ថែមថា ជនចំណាកស្រុកដែលរកឃើញនេះមិនមានបញ្ហាសុខភាពទេ ហើយរថយន្តដឹកជញ្ជូនមនុស្សក៏មានកង្ហារ និងទ្វារខ្យល់ចេញចូលផងដែរ ប៉ុន្តែគេមិនដឹងថាហេតុអ្វីបានជាអ្នកបើកបររត់គេចខ្លួន ផ្លុងរថយន្តចោលបែបនេះ។ ជនចំណាកស្រុកទាំងនេះ នឹងត្រូវបានយកចិត្តទុកដាក់ដោយអាជ្ញាធរសេវាសង្គមម៉ិកស៊ិក រហូតដល់ការសម្រេចចិត្តថ្មីមួយត្រូវបានធ្វើឡើង។

យោងតាមវិទ្យាស្ថានជាតិចំណាកស្រុករបស់ប្រទេសម៉ិកស៊ិក ប្រជាជនមួយក្រុមនេះមកពីប្រទេសក្វាតេម៉ាឡា ហុងឌូរ៉ាស អែលសាល់វ៉ាឌ័រ និងអេក្វាឌ័រ។ ដោយអស់សង្ឃឹមក្នុងការគេចចេញពីភាពក្រីក្រ និងអំពើហិង្សានៅអាមេរិកកណ្តាល ជនចំណាកស្រុកជាច្រើនបានចំណាយប្រាក់យ៉ាងច្រើនដល់ក្រុមអ្នកជួញដូរមនុស្សដើម្បីឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិកដោយខុសច្បាប់៕

website_news/2023090303.txt · Last modified: 2023/03/09 09:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki