website_news:2023090601

សម្តេចតេជោបញ្ជាក់ កម្មករខ្មែរធ្វើការនៅថៃមិនត្រូវបណ្តេញចេញទេ ផ្ទុយទៅវិញថែមទាំងសម្រួលយកចិត្តទុកដាក់ទៀត

https://kohsantepheapdaily.com.kh/article/1752202.html? utm_source=telegram&utm_medium=click&utm_campaign=channeltelgram កំពង់ឆ្នាំង០៨ ខែ មិថុនា ឆ្នាំ ២០២៣ ម៉ោង ០៩:៥២

ខេត្តកំពង់ឆ្នាំង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ករណីកម្មករខ្មែរកំពុងធ្វើការនៅក្នុងប្រទេសថៃ មិនត្រូវបានបណ្តេញចេញដូចអ្វីដែលលើកឡើងមុននោះទេ ផ្ទុយទៅថែមទាំងជួយសម្រួលយកចិត្តទុកដាក់ ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីរោងចក្រសហគ្រាសចំនួន៥ ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោបានបញ្ជាក់ថា ៖«ខ្ញុំសូមអបអរសាទជាមួយព័ត៌មានដែលទទួលបានពីរឿងកម្មករខ្មែរធ្វើការនៅថៃដែលពីមុនខ្ញុំបានកង្វល់ស្តីពីបក្សឆ្ពោះទៅមុខ ដែលលឺពាក្យថា មានបំណងបណ្តេញកម្មករខ្មែរ និងឡាវចេញពីថៃ ។ តែពីម្សិលមិញ(ថ្ងៃ៧ មិថុនា) បានបញ្ជាក់មិនមានការដេញចេញទេ ថែមទាំងសម្រួលថែមទៀតផង» ។

សម្តេចតេជោ បានលើកឡើងថា នៅពេលទទួលបានព័ត៌មាននេះហើយសម្តេចតេជោ លើកឡើងថា កម្ពុជាលែងព្រួយបារម្ភទៀតហើយចំពោះការបណ្តេញចេញកម្មករកម្មការិនីកំពុងធ្វើការចេញពីប្រទេសថៃ ។ សម្តេចបញ្ជាក់ថា ៖«ខ្ញុំត្រូវតែឈឺឆ្អាលចំពោះរឿងនេះ ប្រសិនបើរឿងទាក់ទង និងការបណ្តេញចេញ ឬបញ្ឈប់ការងារ ឬទាក់ទង និងអត្ថប្រយោជន៍ចំពោះកម្មករកម្មការិនីនៅក្រៅប្រទេស» ។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានអរគុណចំពោះបញ្ហារបស់គណបក្សនយោបាយក្រោយៗដែលឈ្នះឆ្នោត ។ ខ្ញុំមានការពេញចិត្តជាមួយនឹងការបកស្រាយថា នឹងមិនមានការបណ្តេញពលករខ្មែរចេញពីប្រទេសថៃនោះទេ ។ សម្តេចតេជោ ក៏បានសម្តែងក្តីសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការទាក់ទិន និងកម្មករអន្តោប្រវេសន៍ដែលជាកិច្ចព្រមព្រៀងស្ថិតក្នុងក្របខណ្ឌសម្រុះសម្រួលអាស៊ានត្រូវបានការពារចំពោះកម្មករ ។

នៅក្នុងប្រទេសកម្ពុជាក៏មានកម្មករបរទេសកំពុងធ្វើការផងដែរ ដូច្នេះយើងក៏បានយកចិត្តទុកដាក់ការពារពួកគេផងដែរ ។ សម្តេចបានគូសបញ្ជាក់ថា ៖«ចំណុចទាំងនេះ គឺជាចំណុចដែលខ្ញុំសូមបញ្ជាក់ជូនឲ្យដឹងហើយឆ្លើយតប និងលើកទឹកចិត្តឲ្យដល់បក្សដែលមានសំឡេងឆ្នោត ខណៈខ្ញុំមិនទាន់បានបក្សមួយណាមានសំឡេងឆ្នោតច្រើននោះទេ ប៉ុន្តែយ៉ាងណាក៏ដោយយើងបានការបញ្ជាក់ពីគណបក្សនយោបាយមួយថា គ្មានបញ្ហាចំពោះរឿងកម្មករនេះទេ» ៕

website_news/2023090601.txt · Last modified: 2023/06/09 09:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki