website_news:2023091001

ជនរងគ្រោះពីការជួញដូរដែលធ្វើដំណើរទៅកម្ពុជា២នាក់ ត្រូវបានជួយសង្គ្រោះ

https://www.khmertimeskh.com/501372445// October 6, 2023

ការិយាល័យអន្តោប្រវេសន៍ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ជនរងគ្រោះពីរនាក់នៃការជ្រើសរើសការងារខុសច្បាប់ត្រូវបានជួយសង្គ្រោះនៅឯអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino។

ស្នងការអន្តោប្រវេសន៍ លោក Norman Tansingco បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “ប្រសិនបើមិនមានការតាមដានអោយបានហ្មត់ចត់ពីមន្រ្តីអន្តោប្រវេសន៍ នៅព្រលានយន្តហោះទេ ពេលនេះ ពួកគេប្រហែលជាទៅដល់ប្រទេសកម្ពុជាធ្វើការឱ្យថៅកែ ដែលអាចធ្វើបាបពួកគេ ដូចដែលអ្នកមុនៗជួបប្រទះកន្លងមក” ។ លោក Tansingco បាននិយាយថា ពលរដ្ឋហ្វីលីពីនទាំងពីរនាក់ត្រូវបានរារាំងកាលពីថ្ងៃទី២៧ ខែកញ្ញា។ ផ្នែកការពារអន្តោប្រវេសន៍ និងការអនុវត្តព្រំដែនរបស់ការិយាល័យអន្តោប្រវេសន៍ បានរាយការណ៍ថា អ្នកទាំងពីរបានអះអាងថា មានគេផ្តល់ការងារនៅក្នុងប្រទេសហ្វីលីពីន ប៉ុន្តែបានបង្ហាញឯកសារគួរឱ្យសង្ស័យ។

ការិយាល័យក៏បានកត់សម្គាល់ផងដែរថា ជនរងគ្រោះធ្វើដំណើរជាភ្ញៀវទេសចរទៅប្រទេសថៃ ប៉ុន្តែមិនអាចលម្អិតអំពីការធ្វើដំណើររបស់ពួកគេបានទេ។ ការិយាល័យអន្តោប្រវេសន៍ បានឱ្យដឹងថា នៅទីបំផុត អ្នកទាំងពីរបានសារភាពថា ពួកគេពិតជាកំពុងធ្វើដំណើរទៅធ្វើការជា “អ្នកសរសេរកូដ” នៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានគេសន្យាថានឹងផ្តល់ប្រាក់ឈ្នួលប្រចាំខែចំនួន៤០,០០០ប៉េសូ។

កាលពីដើមឆ្នាំនេះ ពលរដ្ឋហ្វីលីពីនជាច្រើននាក់ត្រូវបានជួយសង្គ្រោះនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីពួកគេត្រូវបានរាយការណ៍ថាត្រូវបានរំលោភបំពានរាងកាយ និងផ្លូវចិត្តដោយក្រុមឆបោករូបិយបណ្ណអេឡិចត្រូនិច (crypto scammers)។

website_news/2023091001.txt · Last modified: 2023/10/09 10:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki