website_news:2023091004

នារីរងគ្រោះចាញ់បោកគេទៅបម្រើការនៅឡាវបានបញ្ជូនដល់ច្រកព្រំដែនកម្ពុជាហើយ

https://kohsantepheapdaily.com.kh/article/1815769.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ០៧ ខែ តុលា ឆ្នាំ ២០២៣ ម៉ោង ០៩:៣៤

ខេត្តស្ទឹងត្រែង ៖ កាលពីវេលាម៉ោង១រសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ លោក គី មុន្នីរ័ត្ន អគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងប៉ាសេ ខេត្តចំប៉ាសាក់ បាននាំស្ត្រីរងគ្រោះ៦នាក់ ពីប្រទេសឡាវចូលមកកម្ពុជាវិញ នៅច្រកអន្តរជាតិត្រពាំងក្រៀល ខណៈអាជ្ញាធរខេត្តស្ទឹងត្រែងដឹកនាំដោយលោកស្រី កែវ សាវឿន អភិបាលរងខេត្តតំណាង លោក ស្វាយ សំអ៊ាង ស្វាគមន៍ទទួលស្ត្រីរងគ្រោះ ។

លោកអគ្គកុងស៊ុលបានឱ្យដឹងថា ស្ត្រីរងគ្រោះទាំង៦នាក់ គឺមកពីខេត្តព្រះសីហនុ១នាក់ ខេត្តកំពត២នាក់ ខេត្តកំពង់ស្ពឺ២នាក់ និងរាជធានីភ្នំពេញ១នាក់ ត្រូវបានស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវៀងចន្ទន៍ ទំនាក់ទំនងជាមួយមន្ត្រីប៉ូលិសឡាវជួយសង្គ្រោះពីខេត្តបរកែវ តំបន់ត្រីកោណកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២៣។ បន្ទាប់ពីមានការសង្គ្រោះរួចហើយ បានទំនាក់ទំនងមកប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិត្រពាំង ក្រៀលដើម្បីជួយសម្រួលធ្វើបែបបទប្រគល់ទទួលស្ត្រីរងគ្រោះ៦នាក់ត្រឡប់ចូលប្រទេសកម្ពុជាវិញ។

ស្ត្រីរងគ្រោះក្នុងចំណោម៦នាក់បានឱ្យដឹងថា៖ ពួកគេបានចាញ់បោកមេខ្យល់យកទៅធ្វើការនៅប្រទេសឡាវតំបន់ត្រីកោណ តាំងពីខែសីហា ឆ្នាំ២០២៣ គឺមានរយៈពេល១ខែ១០ថ្ងៃគត់ ដោយ ដំបូងគឺការនៅផ្នែកKTVបម្រើសេវា24ម៉ោង ហើយបាន៣ថ្ងៃ ថៅកែនៅទីនោះឱ្យធ្វើជាស្ត្រីបំរើផ្លូវភេទ២៤ម៉ោង លើ២៤ម៉ោងវិញ ដោយមានសកម្មភាពបែបនោះទើបពួកគេដែលរងគ្រោះបានបង្ហោះសារ តាមបណ្ដាញសង្គមហ្វេសប៊ុក អំពាវនាវឱ្យ សមត្ថកិច្ច ជួយកាលពីព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣។

លោកស្រី កែវ សាវឿន អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមនិងមន្ទីរកិច្ចការនារីខេត្ត មន្ទីរសង្គមកិច្ចខេត្ត និងមន្ទីរព័ត៌មានខេត្ត បានទទួលស្ត្រីរងគ្រោះទាំង៦នាក់ដោយក្តីរីករាយបំផុត ខណៈពេលស្ត្រីទាំងនោះបានបង្ហោះសារឱ្យជួយសង្គ្រោះ និងអន្តរាគមន៍ពីសំណាក់ស្ថានទូតកម្ពុជា ។ លោកស្រីអភិបាលរងខេត្តបានផ្តល់នូវប្រសាសន៍ថា រាជរដ្ឋាភិបាលមិនប្រងើយកន្តើយទេ គឺតែងតែមានការយកចិត្តទុក្ខដាក់ជានិច្ច ក្នុងកិច្ចអន្តរាគមន៍ដើម្បីជួយសង្គ្រោះផ្តល់នៅភាពកក់ក្តៅជានិច្ចចំពោះប្រជាជនកម្ពុជា ជាក់ស្តែង ដូចស្ត្រីរងគ្រោះទាំង៦នាក់នេះ គឺបានជួយរួចផុតពីការចាញ់បោកមេខ្យល់យកទៅលក់បំរើផ្លូវភេទនៅតំបន់ត្រីកោណ។ លោកជំទាវអភិបាលរងខេត្តបានថ្លែងអំណរគុណដល់អាជ្ញាធរឡាវ មានកិច្ចសហការប្រសើរ បំផុតជាមួយស្ថានទូតកម្ពុជា រំដោះស្ត្រីរងគ្រោះកម្ពុជាឱ្យរួចផុតពីជនខិលខូចនាំយកទៅលក់បំរើផ្លូវ ភេទ។

គូសបញ្ជាក់ថា ស្ត្រីរងគ្រោះចាញ់បោកជនខិលខួចនាំទៅបម្រើការនៅប្រទេសឡាវ(ផ្នែកKTVបម្រើសេវ៉ា24h)ពេលនេះត្រូវបានអគ្គកុងសុលខ្មែរប្រចាំនៅក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ ប្រទេសឡាវ បានធ្វើការប្រគល់ ជូនរដ្ឋបាលខេត្តស្ទឹងត្រែង និងរដ្ឋបាលខេត្តស្ទឹងត្រែង បានទទួល និងប្រគល់ភ្លាមៗនៅអាគារប៉ុស្តិ៍ច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងគ្រៀល ជូនអង្គការ ការីតាស កម្ពុជា (Caritas Cambodia) ដែលមានទីស្នាក់ការនៅខេត្តកណ្តាល តាមរយះ អគ្គនាយកដ្ឋានគាំពារជនរងគ្រោះ នៃក្រសួងសង្គមកិច្ច អតីតយុវជន យុវនិតិសប្បទា ដើម្បីទទួលយកទៅស្នាក់នៅបស្ត្រីរងគ្រោះចាញ់បោកជនខិលខូចនាំទៅបម្រើការនៅប្រទេសឡាវបានបញ្ជូនមកដល់ច្រក់អន្តរជាតិ ត្រពាំងក្រៀលព្រំដែនកម្ពុជាឡាវ ។

website_news/2023091004.txt · Last modified: 2023/10/09 10:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki