website_news:2023100402

រដ្ឋមន្ត្រីម៉ាឡេស៊ីនិយាយថា អនុស្សរណៈយោគយល់គ្នាចំនួនពីរដែលចុះហត្ថលេខាដោយម៉ាឡេស៊ីនិងកម្ពុជានឹងជួយជំរុញកម្លាំងពលកម្ម

https://www.khmertimeskh.com/501269824// Khmer Times April 7, 2023

អនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ ដែលបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Anwar Ibrahim នៅកម្ពុជានាពេលថ្មីៗនេះ នឹងជួយក្នុងការជ្រើសរើសពលករបន្ថែមនៅក្នុងប្រទេសម៉ាឡេស៊ី។ រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស លោក V. Sivakumar បាននិយាយថា អនុស្សរណៈ នៃការយោគយល់គ្នាចំនួនពីរ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលបុគ្គលិកកម្ពុជា ក៏ដូចជាគំនិតផ្តួចផ្តើម ដើម្បីជួយក្នុងការធ្វើសមាហរណកម្មរបស់ពួកគេនៅកន្លែងធ្វើការ។

“នៅក្នុងដំណើរទស្សនកិច្ចការងាររបស់ខ្ញុំជាមួយនាយករដ្ឋមន្ត្រីនៅកម្ពុជា យើងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ ដែលនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការខាងផ្នែកពលកម្មការងារ” ។ លោកបាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មាននៅ Wisma Perkeso ថា “អនុស្សរណៈនៃការយោគយល់គ្នាទាំងពីរមានគោលបំណងនាំយកកម្លាំងការងារមកពីបរទេសបម្រើក្នុងវិស័យផ្លូវការ និងការងារតាមផ្ទះ” ។ លោកបន្តថា បច្ចុប្បន្នមានពលករខ្មែរចំនួន ៤.៤២២នាក់ ក្នុងនោះ ៩២៦នាក់បម្រើការងារតាមផ្ទះ។ «ខណៈដែលចំនួនពលករកម្ពុជាក្នុងប្រទេសមានកម្រិត យើងគិតថាការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានឹងជំរុញចំនួនពលករកាន់ទែច្រើនមកពីប្រទេសកម្ពុជា»។

លោក Sivakumar បានពន្យល់ថា “ពលករទាំងនេះនឹងត្រូវបានបណ្តុះបណ្តាល មុនពេលមកប្រទេសម៉ាឡេស៊ី ដូច្នេះពួកគេអាចធ្វើសមាហរណកម្ម និងធ្វើការងារបានយ៉ាងល្អនៅទីនេះ ជៀសវាងស្ថានភាពមិនអំណោយផលណាមួយ” ។ លោកធ្លាប់បានចូលរួមក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងអង្គការសន្តិសុខសង្គម(Perkeso)និងនាយកដ្ឋានពន្ធនាគារដើម្បីផ្តល់ជូនឱកាសទីពីរដល់អ្នកទោសចូលបម្រើការងារម្តងទៀត៕ New Straits Times

website_news/2023100402.txt · Last modified: 2023/04/24 16:46 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki