website_news:2023100503

ឥណ្ឌូណេស៊ី៖ កម្ពុជាមិនមែនជាគោលដៅរបស់ពលករចំណាកស្រុកទេ

https://www.khmertimeskh.com/501285469//?p=1285469 Khmer Times May 6, 2023

កម្ពុជា មីយ៉ាន់ម៉ា និងឡាវ មិនមែនជាប្រទេសគោលដៅសម្រាប់ការបញ្ជូនពលករចំណាកស្រុកឥណ្ឌូណេស៊ីទេ នេះបើយោងតាមទីភ្នាក់ងារការពារពលករចំណាកស្រុកឥណ្ឌូនេស៊ី (BP2MI)។ ប្រមុខ BP2MI លោក Benny Rhamdani បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “(ការបញ្ជូនទៅកាន់) ប្រទេសទាំងបីនេះមាននិន្នាការសម្រាប់រយៈពេលពីរឆ្នាំចុងក្រោយនេះ ប៉ុន្តែយើងចង់រំលឹក (ពលករចំណាកស្រុក) ថាប្រទេសទាំងបីមិនមែនជាទិសដៅសម្រាប់ការបញ្ជូនពលករនោះទេ” ។ លោកបានព្រមានថា ដូច្នេះការដាក់ពង្រាយពលករចំណាកស្រុកទៅប្រទេសទាំងបីគឺខុសច្បាប់។ ប្រធានទីភ្នាក់ងារបានកត់សម្គាល់ថា យើងឃើញអ្នកដែលបានចាកចេញបន្ទាប់ពីត្រូវបានបោកប្រាស់ ថាបានប្រាក់ខែខ្ពស់ ឥឡូវនេះមានការសោកស្តាយ។ ពេលនេះពួកគេតវ៉ាព្រោះពួកគេមិនបានទទួលនូវអ្វីដែលពួកគេបានសន្យា។ ពួកគេត្រូវបានបង្ខាំងទុក ហើយឯកសារធ្វើដំណើររបស់ពួកគេត្រូវបានកាន់កាប់ដោយអ្នកដែលយកពួកគេទៅទីនោះ។

លោក Rhamdani បាននិយាយថា ជនជាតិឥណ្ឌូនេស៊ីរាប់ពាន់នាក់ រួមទាំងមួយចំនួនមកពី North Sulawesi ត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសទាំងបី បន្ទាប់ពីជួបប្រទះបញ្ហានៅពេលធ្វើការនៅទីនោះ។ លោក Rhamdani ពន្យល់ថា “ប្រទេសឥណ្ឌូណេស៊ី មានភាពលេចធ្លោ ព្រោះប្រទេសនេះនៅតែប្រកាន់យកគោលការណ៍សុវត្ថិភាពរបស់ប្រជាជន ដែលត្រូវដាក់ក្នុងច្បាប់កំពូលរបស់ប្រទេស។ នៅពេលដែលពលរដ្ឋជួបបញ្ហាពាក់ព័ន្ធនៅក្រៅប្រទេស ហើយទោះបីជាការស៊ើបអង្កេតនានារកឃើញថាពួកគេបានចាកចេញដោយខុសច្បាប់ក៏ដោយ ក៏រដ្ឋាភិបាលនៅតែជួយសង្រ្គោះពួកគេ។

ជនជាតិឥណ្ឌូនេស៊ីរាប់រយនាក់ដែលបានហោះហើរមកកម្ពុជាក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ត្រូវបានជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ទៅមាតុប្រទេសវិញ នៅពេលដែលពួកគេត្រូវបានរកឃើញថាជាជនរងគ្រោះនៃការជួញដូរមនុស្ស និងប្រតិបត្តិការឆបោកពាក់ព័ន្ធនឹងល្បែងអនឡាញ។ Antara News.com

website_news/2023100503.txt · Last modified: 2023/05/10 07:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki