website_news:2023100701

បញ្ឈប់សកម្មភាពបោះត្រាលើប័ណ្ណព្រំដែន(កម្ពុជា-ថៃ)យកប្រាក់ពីប្រជាពលរដ្ឋខ្មែរ

https://kohsantepheapdaily.com.kh/article/1767253.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram បន្ទាយមានជ័យ០៧ ខែ កក្កដា ឆ្នាំ ២០២៣ ម៉ោង ០៩:៣៤

ខេត្តបន្ទាយមានជ័យ ៖ សម្តេចក្រឡាហម ស ខេង បានដាក់បទបញ្ជាឱ្យបញ្ឈប់សកម្មភាពបោះត្រាលើប័ណ្ណព្រំដែនយកប្រាក់ពីប្រជាពលរដ្ឋខ្មែរដែលចេញ-ចូល (កម្ពុជា-ថៃ) ។ នេះបើយោងតាមអភិបាលរងខេត្តចុះបានទៅពិនិត្យនៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៣ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

ក្នុងពេលចុះពិនិត្យ ឃើញមានវត្តមានលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ថា ជាការណែនាំពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមបទបញ្ជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចុះពិនិត្យសម្របសម្រួលការងារដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលលក់ដូរផ្សាររុងក្លឿ ប្រទេសថៃ ចេញ-ចូលព្រឹកវិលល្ងាច ។

លោកបានបញ្ជាក់ថា ជាការណែនាំពីសម្តេចក្រឡាហោម ស ខេង បានដាក់បទបញ្ជាអោយបញ្ឈប់សកម្មការបោះត្រាលើប័ណ្ណព្រំដែនកម្ពុជា-ថៃចេញ-ចូលយកប្រាក់ទៀត ដែលជាសេវាខាងក្រៅត្រូវបញ្ឈប់ចាប់ពីពេលនេះតទៅ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋចេញ-ចូលទៅមក និងអាជីវករលក់ដូរផ្សាររុងក្លឿ ប្រទេសថៃ ទៅមកបានដោយងាយ និងមិនចាំបាច់អស់ថវិកាធ្វើឱ្យប៉ះពាល់ដល់ចំណូលប្រជាពលរដ្ឋ ។ លោកង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា ក្រោយពីការចុះពិនិត្យ និងសាកសួរព័ត៌មានពីអាជីវករក្រោយបទបញ្ជាការសម្តេចក្រឡាហោម ស ខេង គឺគ្មានទេ ការបោះត្រាលើប័ណ្ណព្រំដែនកម្ពុជា-ថៃដែលចេញ-ចូលជាប្រចាំរាល់ចាប់ពីពេលនេះតទៅ គ្មានទេការទាមទារសេវាក្រៅផ្លូវការ ក្រោមតុ ឬលើតុ ត្រូវបានបញ្ឈប់សកម្មភាពចាប់ពីពេលនេះឱ្យបាន ។

ប្រជាពលរដ្ឋ បានថ្លែងអំណរអរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបញ្ឈប់អោយបោះត្រាលើប័ណ្ណព្រំដែនកម្ពុជា-ថៃ យកលុយសេវាក្រៅចាប់ពីពេលនេះតទៅ ហើយរយៈពេលកន្លងមក។ កន្លងមក ប្រជាពលរដ្ឋជាអាជីវករលក់ដូរផ្សាររុងក្លឿ ប្រទេសថៃ ដែលចេញ-ចូលរាល់ថ្ងៃ ត្រូវបានបង់លុយលើសេវាបោះត្រាលើប័ណ្ណព្រំដែនកម្ពុជា-ថៃ១លើកអស់៥០បាត បើប្រាក់រៀល៧.០០០រៀល ជាពិសេស កម្មករអូសរទេះចេញ-ចូល១ថ្ងៃ៤ ទៅ៥ជើងអស់២០០ ទៅ២៥០បាតដែលធ្វើអោយប៉ះពាល់ចំណូល និងជីវភាពគ្រួសារយ៉ាងខ្លាំង ។

website_news/2023100701.txt · Last modified: 2023/07/10 15:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki