website_news:2023100704

ពលរដ្ឋខ្មែរត្រូវភាគីថៃរឹតបណ្តឹងការចេញ-ចូលបណ្តាលឱ្យកកស្ទះច្រើនម៉ោង

https://kohsantepheapdaily.com.kh/article/1767928.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram បន្ទាយមានជ័យ០៨ ខែ កក្កដា ឆ្នាំ ២០២៣ ម៉ោង ១០:៥៨

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរត្រូវបានភាគីថៃរឹតបណ្តឹងការចេញ-ចូល បណ្តាលឱ្យកកស្ទះចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១១ព្រឹកថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៣ នៅច្រកអន្តរជាតិប៉ោយប៉ែត ដែលឈមច្រកខ្លងឡឹកប្រទេសថៃ ក្រោយសម្តេចក្រឡាហោម ស ខេង អោយបញ្ឈប់សកម្មភាពបោះត្រាយកប្រាក់តទៅទៀតនោះ ។

សូមរំលឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាអោយបញ្ឈប់សកម្មភាពបោះត្រាយកប្រាក់លើប័ណ្ណព្រំដែនកម្ពុជា-ថៃ ដែលជាសេវាក្រៅផ្លូវការណ៍ ។ ហើយពលរដ្ឋដែលជាអាជីវករដែលលក់ដូរនៅផ្សាររុងក្លឿប្រទេសថៃ និងកម្មករអូសរទេះ និងធ្វើការនៅផ្សារឡុងក្លឿប្រទេសថៃ បានត្រេកអរនិងសប្បាយចិត្តយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា បានយកចិត្តទុកចំពោះប្រជាពលរដ្ឋ ។

ជាក់ស្តែង នៅថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៣ នេះ ឃើញពលរដ្ឋខ្មែរដែលចូលទៅរកស៊ីផ្សាររុងក្លឿ ប្រទេសថៃពេលចេញទៅ ត្រូវបានភាគីថៃរឹតបណ្តឹងការចេញ-ចូលរបស់ពលរដ្ឋខ្មែរទៅវិញ បណ្តាលកកស្ទះ ធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកជាងមុនទៅទៀត ។ កាលបោះត្រាប័ណ្ណព្រំដែនកម្ពុជា-ថៃយកប្រាក់ចេញ-ចូលម្តង៥០បាតឬ៧.០០០រៀល គឺចេញ-ចូលទៅមកងាយស្រួល តែប៉ះពាលសេដ្ឋកិច្ចប្រជាពលរដ្ឋចេញ-ចូលទៅមក។ ប្រជាពលរដ្ឋបានលើកឡើងថា ទំនងប្រហែលជាភាគីខាងថៃបាត់ប្រយោជន៍ ទើបមានការរឹតបណ្តឹងទៅលើពលករដ្ឋខ្មែរចេញ-ចូលផ្សាររុងក្លឿប្រទេសថៃ ធ្វើអោយប្រជាពលរដ្ឋធុញទ្រាំនិងខាតពេលវេលា ។

ពលរដ្ឋកម្ពុជាដែលជាអាជីវករលក់ដូរនៅផ្សាររុងក្លឿប្រទេសថៃ មានប្រមាណជាង៨០ភាគរយដែលជាអាជីវករដែលលក់ គឺមាន២០ភាគីជនជាតិថៃ ដែលលក់ដូរ ហើយពលរដ្ឋកម្ពុជាដែលលក់ដូរផ្សាររុងក្លឿ ប្រទេសថៃម្នាក់ៗមិនតិចជាង២០ឆ្នាំហើយ ហើយជួលតូបច្រើនជាងទិញតូបដែលមានតំលៃតូបជួល១ខែរាប់ម៉ឺនបាតនិងទិញរាប់សែនបាត។

កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា នៅពេលប្រជាពលរដ្ឋចូលទៅផ្សារថៃមានការកកស្ទះនៅពេលភាគីថៃ បានរឹតបណ្តឹងបែបបទចេញ-ចូល ជាការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែត និងអាជ្ញាធរខេត្ត/ក្រុងប៉ោយប៉ែតបានចុះទៅសម្រប សម្រួល ជាមួយភាគីថៃច្រកខ្លងឡឹក ប្រទេសថៃ ដែលឈមច្រកអន្តរជាតិប៉ោយប៉ែត ដែលជាប់គាំងរយៈពេលជិត៥ម៉ោងចាប់ពីម៉ោង៦ព្រឹកដល់១១ព្រឹកទើបចេញ.ចូលអស់ ។

website_news/2023100704.txt · Last modified: 2023/07/10 16:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki