website_news:2023100801

នគរបាលឥណ្ឌូណេស៊ីស្វែងរកព័ត៌មានបន្ថែមពីនគរបាលអន្តរជាតិស្តីពីជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងការជួញដូរក្រលៀនខុសច្បាប់

https://www.khmertimeskh.com/501340458// Khmer Times August 10, 2023

នគរបាលឥណ្ឌូណេស៊ីបានស្វែងរកព័ត៌មានបន្ថែមពីនគរបាលអន្តរជាតិស្តីពីជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងការជួញដូរក្រលៀនខុសច្បាប់ ដែលត្រូវបានគេជឿថា ជាសមាជិកនៃក្រុមជួញដូរខុសច្បាប់។

លោក Hengki Haryadi ស្នងការជាន់ខ្ពស់នៃទីក្រុង Jakarta Metro បាននិយាយថា “យើងកំពុងស្វែងរកស្វែងរកព័ត៌មានបន្ថែមពីនគរបាលអន្តរជាតិ ស្តីពីជនសង្ស័យម្នាក់ ដែលត្រូវបានគេស្គាល់ថា Huang” ។ បើតាមលោក Haryadi ជនសង្ស័យមានតួនាទីសំខាន់ ក្នុងការរៀបចំការប្តូរក្រលៀននៅកម្ពុជា។ នគរបាលឥណ្ឌូណេស៊ីកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជា ដើម្បីតាមចាប់ Huang ។ លោកបានបន្តថា៖ «យើងកំពុងសម្របសម្រួលយ៉ាងសកម្មជាមួយនគរបាលឥណ្ឌូនេស៊ី និងអនុព័ន្ធការពារជាតិកម្ពុជា។

នគរបាលក្រុង Jakarta Metro បានស្រាវជ្រាវនិងដឹងពីតួនាទីរបស់ជនសង្ស័យចំនួន១២ នាក់នៅក្នុងក្រុមជួញដូរក្រលៀន ដែលបានធ្វើសកម្មភាពពីសង្កាត់ Tarumajaya ស្រុក Bekasi ភាគខាងលិច Java ។ ជនសង្ស័យ ដែលត្រូវបានគេជឿថា ជាសមាជិក នៃក្រុមជួញដូរសរីរាង្គខុសច្បាប់បានបោកបញ្ឆោតជនជាតិឥណ្ឌូនេស៊ីយ៉ាងហោចណាស់១២២នាក់ឱ្យលក់ក្រលៀនរបស់ពួកគេទៅអោយ ក្រុមជួញដូរខុសច្បាប់នៅកម្ពុជា។ លោក Karyoto អធិការនគរបាលក្រុង Jakarta បាននិយាយថា៖ «ក្នុងករណីនេះ មានមនុស្ស ១២ នាក់ត្រូវបានជាប់ចោទជាជនសង្ស័យ។ ទន្ទឹមនឹងនេះដែរ លោក Haryadi បាននិយាយថា ជនសង្ស័យចំនួន១០ នាក់ជាសមាជិករបស់ក្រុមជួញដូរខុសច្បាប់អន្តរជាតិ ហើយ៩នាក់ក្នុងចំណោមពួកគេ គឺជាអតីតអ្នកផ្តល់ក្រលៀន ដោយក្រោយមកបានពួកគេក្លាយជាអ្នកជ្រើសរើសមនុស្សផ្សេងទៀត។ លោកបានបន្ថែមថា៖ «សម្រាប់មនុស្សពីរនាក់ដែលមិនមែនជាសមាជិកនៃក្រុមជូញដូរនោះគឺជានគរបាល និងមន្ត្រីអន្តោប្រវេសន៍»។

លោកបានអោយដឹងទៀតថា ជនរងគ្រោះបានយល់ព្រមលក់ក្រលៀនរបស់ពួកគេ ដោយសារតែជីវភាពក្រីក្របន្ទាប់ពីជំងឺរាតត្បាត COVID-19។ លោកបានបន្តថា៖ «ជនរងគ្រោះមានអាជីពដូចជា គ្រូបង្រៀន កម្មករ និងសន្តិសុខ អ្នកខ្លះក៍មានសញ្ញាបត្រអនុបណ្ឌិត ផងដែរ»។ ទន្ទឹមនឹងនេះ សភាប្រឹក្សាប្រជាជន (MPR) បានជំរុញឱ្យរដ្ឋាភិបាល និងនគរបាលការពារជនរងគ្រោះដែលពាក់ព័ន្ធក្នុងការជួញដូរក្រលៀនខុសច្បាប់អោយបានល្អបំផុត។

លោក Bambang Soesatyo ប្រធាន MPR បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីខែកក្កដាថា “រដ្ឋាភិបាល និងនគរបាលត្រូវតែការពារជនរងគ្រោះដែលពាក់ព័ន្ធក្នុងការជួញដូរក្រលៀនខុសច្បាប់អោយបានល្អបំផុតរហូតដល់ជនរងគ្រោះជាសះស្បើយពេញលេញ” ។ Antara News

website_news/2023100801.txt · Last modified: 2023/08/10 11:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki