website_news:2023101003

បង្ក្រាបទីតាំងម៉ាស្សាមួយកន្លែង ឃាត់ខ្លួននារីៗ៧នាក់ ចំណែកថៅកែប្រុសរត់គេចខ្លួនបាត់

https://kohsantepheapdaily.com.kh/article/1817231.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ភ្នំពេញ១០ ខែ តុលា ឆ្នាំ ២០២៣ ម៉ោង ០៩:២៣

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ផ្ទះម៉ាស្សាមួយកន្លែងយីហោ «ពន្លៃជក់ចិត្ត» ត្រូវបាននាយកដ្ឋានជួញដូរមនុស្ស និងការពារអនីតិជន ចុះឃាត់ខ្លួនបានមនុស្សចំនួន៧នាក់ ចំណែកឯថៅកែប្រុសវិញរត់គេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីនគរបាលនាយកដ្ឋានជួញដូរមនុស្ស និងការពារអនីតិជន បានប្រាប់ឱ្យដឹងថា ទីតាំងខាងលើនេះ មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចថា «មានក្មេងស្រីៗខ្លះក្រោមអាយុ១៧ឆ្នាំ បានមកធ្វើជានារីម៉ាស្សា និងមានចបង្កប់សេវាបម្រើកម្សាន្ត ដោយលួចលាក់»។ បន្ទាប់មកកម្លាំងនគរបាលនាយកដ្ឋានជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ រួមទាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរខណ្ឌ ដើម្បីចុះបង្ក្រាបទីតាំងម៉ាស្សាខាងលើភ្លាមៗតែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថាខណៈពេលកម្លាំងនគរបាលចុះមកដល់កន្លែងកើតហេតុភ្លាមៗ ថៅកែប្រុសម្នាក់ក៏រត់គេចខ្លួនបាត់ស្រមោលតែម្ដង នៅសល់តែនារីចំនួនចំនួន៧នាក់នៅក្នុងហាងម៉ាស្សាយីហោ «ពន្លៃជក់ចិត្ត» បន្ទាប់មកកម្លាំងនគរបាលក៏បានឃាត់នារីៗទាំងនោះយកមកសាកសួរភ្លាមៗផងដែរ។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលនាយកដ្ឋានជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជូននារីម៉ាស្សាទាំង៧នាក់ទៅផ្នែកជំនាញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់បន្តទៀត៕

website_news/2023101003.txt · Last modified: 2023/10/10 11:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki