website_news:2023110402

ការចេញប័ណ្ណសម្គាល់សម្រាប់ពលករចំណាកស្រុកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ត្រូវបានផ្អាករហូតដល់ថ្ងៃទី១៥ ខែឧសភា

https://www.khmertimeskh.com/501270411//?p=1270411 Khmer Times April 9, 2023

ប្រទេសថៃកំពុងផ្អាកសេវាកម្មមួយចំនួនសម្រាប់ពលករចំណាកស្រុករហូតដល់ក្រោយការបោះឆ្នោតសកល ដើម្បីធានាថាការបោះឆ្នោតដំណើរការទៅមុខដោយគ្មានបញ្ហា។ ការបោះឆ្នោតគ្រោងធ្វើនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ កាសែត The Nation របស់ប្រទេសថៃបានដកស្រង់សម្តីលោក Chatree Wattanakhajorn អនុលេខាអចិន្ត្រៃយ៍ប្រចាំទីក្រុង ដែលបាននិយាយកាលពីថ្ងៃសុក្រថា សេវាកម្មដូចជាការចុះឈ្មោះ ធ្វើបច្ចុប្បន្នភាពកំណត់ត្រា និងការធ្វើប័ណ្ណសម្គាល់សម្រាប់ពលករមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម នឹងត្រូវផ្អាករហូតដល់ថ្ងៃទី១៥ ខែឧសភា។ លោក Chatree បានបន្ថែមថា ចំណាត់ការនេះគឺដើម្បីធានាថាគ្រប់ការិយាល័យខណ្ឌទាំងអស់អាចគ្រប់គ្រងបន្ទុកការងារដែលកំពុងកើនឡើងនៅក្នុងដំណើរការបោះឆ្នោត និងធានាថាមិនមានឧបសគ្គអ្វីទាំងអស់។ ប្រជាជននៅទីក្រុងបាងកក និងខេត្តចំនួន ៧៦ ផ្សេងទៀតនឹងទៅបោះឆ្នោតសម្រាប់មណ្ឌលបោះឆ្នោត និងសមាជិកសភាក្នុងបញ្ជីគណបក្សនៅថ្ងៃអាទិត្យ ទី១៤ ឧសភា ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។ សេវាកម្មទាំងអស់នឹងដំណើរការដូចធម្មតាចាប់ពីថ្ងៃទី១៦ ឧសភា។

មន្ត្រីក្រសួងការងារកម្ពុជាបានប៉ាន់ប្រមាណក្នុងខែមិថុនា ឆ្នាំ២០២២ ថា មានពលករចំណាកស្រុកខ្មែរជាង ១,២ នាក់ កំពុងធ្វើការនៅប្រទេសថៃក្នុងវិស័យផ្សេងៗដូចជា សំណង់ កសិកម្ម នេសាទ និងរោងចក្រអាហារ។ ខណៈពេលដែលពលករជាច្រើនបានចូលប្រទេសថៃដោយស្របច្បាប់ដោយមានឯកសារធ្វើដំណើរត្រឹមត្រូវ និងការចុះឈ្មោះផ្សេងទៀត ក៏មានមនុស្សជាច្រើននាក់ផ្សេងទៀតបានឆ្លងព្រំដែនញឹកញាប់ជាពិសេសក្នុងខេត្តបាត់ដំបង ដើម្បីស្វែងរកការងារធ្វើនៅចម្ការផ្លែឈើ ផ្សារ និងការងារផ្សេងៗទៀត ខណៈដែលការងារទាំងនេះត្រូវបានគេរាយការណ៍ថាទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃខ្ពស់។ Nation Thailand/Khmer Times

website_news/2023110402.txt · Last modified: 2023/04/11 15:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki