website_news:2023110404

ក្រសួងការងារប្រកាសដាក់បញ្ចូលកម្មវិធីបណ្តុះបណ្តាលទេសន្តរប្រវេសន៍ដោយសុវត្ថិភាពទៅក្នុងកម្មវិធីសិក្សាក្នុង TVET

https://www.btv.com.kh/article/22077 2023/04/10 09:13:43 am

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំពិធីដាក់ឲ្យដំណើរការជាផ្លូវការនូវការដាក់បញ្ចូលកម្មវិធី បណ្តុះបណ្តាលទេសន្តរប្រវេសន៍ ដោយសុវត្ថិភាពទៅក្នុងកម្មវិធីសិក្សាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅកាត់ អ.ប.វ. ឬហៅកាតជាភាសាអង់គ្លេស ធីវ៉េត (TVET)។ កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាលដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងការងារ និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បដាក់ឲ្យដំណើរការជាផ្លូវការនូវការអនុវត្តកម្មវិធីបណ្តុះបណ្តាលទេសន្តរប្រវេសន៍ដោយសុវត្ថិភាពនៅក្នុងកម្មវិធីសិក្សារបស់ អ.ប.វ. និងបង្ហាញជូនដល់ភាគីពាក់ព័ន្ធនានាអំពីសារៈសំខាន់នៃការដាក់បញ្ចូល និងអនុវត្តកម្មវិធីបណ្តុះបណ្តាលទេសន្តរប្រវេសន៍ដោយសុវត្ថិភាពនេះ, ដើម្បីបង្ហាញសេចក្តីណែនាំសម្រាប់ការអនុវត្តកម្មវិធីបណ្តុះបណ្តាលទេសន្តរប្រវេសន៍ដោយសុវត្ថិភាព និងការប្រើប្រាស់សេចក្តីណែនាំនេះ ទៅដល់អ្នកចូលរួម ជាពិសេសគ្រូបង្គោលមកពីគ្រឹះស្ថានអ.ប.វ.ទាំង៣៨, ដើម្បីផ្តល់ជូនវគ្គបណ្តុះបណ្តាលឡើងវិញលើមេរៀនទេសន្តរប្រវេសន៍ដោយសុវត្ថិភាពដល់គ្រូបង្គោលនៃគ្រឹះស្ថានអ.ប.វ. និងដើម្បីឱ្យសាធារណជនចាប់អារម្មណ៍ពីសារៈសំខាន់ នៃការលើកកម្ពស់ការយល់ដឹងអំពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព។

website_news/2023110404.txt · Last modified: 2023/04/11 15:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki