website_news:2023110406

នាយប៉ុស្ត៍អន្តរជាតិប៉ោយប៉ែត រួសរាន់ជួយសម្រួល ប្រជាពលករ មកលេងស្រុកកំណើត

https://dap-news.com/national/2023/04/10/324631/ BySS107Posted on April 10, 2023

ភ្នំពេញ៖ ដើម្បីពន្លឿនការប្រថាប់ត្រា លិខិតឆ្លងដែនជូនពលករកម្ពុជា ធ្វើដំណើរចូលមកលេងកំសាន្ត នារដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យបានរហ័ស និងទាន់ពេលវេលា កាត់បន្ថយការរង់ចាំយូរ នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក អនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ និងដោយមានការឯកភាពពីភាគីថៃ ក្រុមការងាររបស់ប៉ុស្តិ៍ សហការជាមួយអាជ្ញធរក្រុង បានយករថយន្តដឹកជញ្ជូនពលករខ្មែរដែលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក ហើយរង់ចាំយូរ ដោយមូលហេតុ មកពីនគរបាលអន្តោប្រវេសន៍ថៃ នៅច្រកទ្វារផ្ដល់ទិដ្ឋាការ RE-ENTRY PERMIT ជូនគាត់មិនទាន់(ម៉ាស៊ីនមានតែមួយ) ។

ដូចនេះដើម្បីផ្ដល់ទិដ្ឋាការ RE-ENTRY PERMIT ជូនគាត់ឱ្យបានលឿនក្រុមការងារយើង បានដឹកពួកគាត់ត្រឡប់ទៅស្រុកអារញ្ញប្រាថេតវិញដើម្បីធ្វើទិដ្ឋាការ RE-ENTRY PERMIT ជូនគាត់នៅទីនោះមួយកន្លែងទៀត ។ អនុវត្តរបៀបនេះ ងាយស្រួលដល់ពួកគាត់នៅពេលដែលគាត់បានទិដ្ឋាការ RE-ENTRY PERMITនេះហើយ ពេលមកដល់ច្រកទ្វារគ្រាន់តែ នគរបាលអន្តោប្រវេសន៍ថៃ ប្រថាប់ត្រាលិខិតឆ្លងដែន ចេញជូនគាត់ជាការស្រេច។ សូមបញ្ជាក់ជូនលោកនាយ មេត្តាជ្រាបផងដែរ ក្រៅពីការជួយសម្របសម្រួលគ្រប់មធ្យោបាយ ប៉ុស្តិ៍នូវបានចែកបាយនឹងទឹកសុទ្ធដល់ពួកគាត់ ដែលធ្វើដំណើរមកដល់ច្រកទ្វារខ្លងលឹកជាបន្តបន្ទាប់ ដោយមិនគិតពីចំនួនឡើយ ៕

website_news/2023110406.txt · Last modified: 2023/04/11 15:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki