website_news:2023110701

អនិច្ចា! កម្មករខ្មែរ២នាក់ត្រូវបាត់បង់ជីវិត ខណៈពេលកំពុងធ្វើការនៅចម្ការកៅស៊ូក្នុងប្រទេសថៃ

https://kohsantepheapdaily.com.kh/article/1768373.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram បាត់ដំបង០៩ ខែ កក្កដា ឆ្នាំ ២០២៣ ម៉ោង ១៤:៤៤

ខេត្តបាត់ដំបង ៖ ពលរដ្ឋខ្មែរចំនួន២នាក់ដែលធ្វើជាកម្មករ នៅចម្ការកៅស៊ូ ស្ថិតក្នុងខេត្តត្រាត ប្រទេសថៃ ត្រូវរន្ទះបា.ញ់ស្លា.ប់ខណៈពេលកំពុងតែធ្វើការងារ កាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ហើយត្រូវបានអាជ្ញាធរនៃប្រទេសថៃ ដឹកយកសាកស.ពជនរងគ្រោះមកប្រគល់ជូនក្រុមគ្រួសារវិញភ្លាមៗ តាមច្រកតំបន់ «៤០០» ស្ថិតក្នុងស្រុកសំឡូតផងដែរ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះទាំង០២នាក់ដែលគ្រោះថ្នាក់ ដោយសារបាតុភូតធម្មជាតិខាងលើនេះ ម្នាក់មានឈ្មោះ យន ថា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត និងម្នាក់ទៀតឈ្មោះ ស្ដើង សេន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត។ ប្រភពដដែលបានប្រាប់បន្តថា ជនរងគ្រោះទាំង០២នាក់បានទៅធ្វើកម្មករចម្ការកៅស៊ូនៅក្នុងសហគមន៍មួយ ស្ថិតក្នុងខេត្តត្រាត ប្រទេសថៃ ហើយក៏ត្រូវរន្ទះបា.ញ់ស្លា.ប់តែម្តង ខណៈពេលពួកគាត់កំពុងបំពេញការងារនៅពេលមេឃមានកំពុងភ្លៀង។

អធិការស្រុកសំឡូត លោក ម៉ែន រីម បានប្រាប់ដែរថា កម្មករខ្មែរដែលរងគ្រោះនេះ ស្ថិតក្នុងចំណោមកម្មករខ្មែរជាច្រើននាក់ទៀត ដែលបានឆ្លងដែនទៅធ្វើកម្មករចម្ការកៅស៊ូ នៅខេត្តត្រាត ប្រទេសថៃ។ លោកអធិការនិយាយទៀតថា កម្មករខ្មែរទាំងនោះ ភាគច្រើនមានប័ណ្ណឆ្លងដែន (Border Pass) ដែលមានរយៈពេលមួយសប្ដាហ៍ ហើយត្រូវត្រឡប់មកវា.យត្រា នៅច្រកទ្វារព្រំដែនម្ដង ដើម្បីបន្តសុពលភាពទៀត។ លោកបន្តថា ចំពោះកម្មករខ្មែររងគ្រោះទាំង០២នាក់ខាងលើនេះ ពួកគាត់មានប័ណ្ណឆ្លងដែនរយៈពេលខ្លី ហើយក៏ជួបគ្រោះថ្នាក់ដោយសារបាតុភូតធម្មជាតិនៅពេលកំពុងធ្វការងារតែម្តង។ ហើយពេលនេះសាកស.ពជនរងគ្រោះទាំង២នាក់ ត្រូវបានអាជ្ញាធរថៃ ដឹកបញ្ជូនមកប្រគល់ជូនក្រុមគ្រួសារវិញហើយ តាមច្រកទ្វារតំបន់ «៤០០» ស្ថិតក្នុងស្រុកសំឡូត៕

website_news/2023110701.txt · Last modified: 2023/07/11 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki