website_news:2023110702

អាស៊ាន និងសហភាពអឺរ៉ុប រួមដៃគ្នាការពារពលករចំណាកស្រុកនៅអាស៊ីអាគ្នេយ៍

https://www.information.gov.kh/articles/108797 AKP ភ្នំពេញថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ -

កិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុបលើកទី២ ស្តីពីការធ្វើចំណាកស្រុក ដោយសុវត្ថិភាព និងសមស្រប និងការបើកដំណើរការវីដេអូយុទ្ធនាការលើកកម្ពស់ការយល់ដឹងសម្រាប់យុទ្ធនាការការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងសមស្របអាស៊ាន ដែលបានប្រារព្ធឡើងនៅប្រទេសហ្វីលីពីនកាលពីថ្ងៃទី៤-៧ ខែកក្កដា ដោយបានប្រមូលផ្តុំនៃការចូលរួមពីក្រុមអ្នកបង្កើតគោលនយោបាយ អ្នកអនុវត្ត និងអ្នកតំណាងជាង ៧០នាក់មកពីអង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិ។ ពួកគេបានរិះរកវិធីដើម្បីការពារសិទ្ធិជនចំណាកស្រុកអាស៊ានចំនួនដែលមានចំនួន ៧,១លាននាក់នៅក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង ដោយធានាបាននូវការរួមចំណែកដ៏មានតម្លៃរបស់ពួកគេចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។

ផលិតផលសោតទស្សន៍ (AVPs) នៃយុទ្ធនាការសាធារណៈស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងសមស្របក្នុងតំបន់អាស៊ាន ត្រូវបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានដែលអាចទុកចិត្តបាន និងទូលំទូលាយដល់ពលករចំណាកស្រុកនាពេលបច្ចុប្បន្ន ដើម្បីជួយពួកគេក្នុងការរៀបចំឱ្យកាន់តែប្រសើរឡើងសម្រាប់ការធ្វើចំណាកស្រុក និងការការពារប្រឆាំងនឹងការកេងប្រវ័ញ្ចនានា។ ដើម្បីការផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាព សម្ភារៈទាំងនោះមានជាភាសាអង់គ្លេស ខ្មែរ បាហាសា ឥណ្ឌូណេស៊ី ឡាវ ភូមា តាកាឡុក ថៃ និងវៀតណាម។

នៅក្នុងសុន្ទរកថារបស់លេខាធិការពលករចំណាកស្រុកហ្វីលីពីន លោកស្រី ស៊ូសាន វី អូបឡេ (Susan V. Ople) បានកត់សម្គាល់អំពីតួនាទីសំខាន់នៃសារព័ត៌មាន និងការអប់រំក្នុងការផ្តល់សិទ្ធិអំណាចដល់ពលករចំណាកស្រុករាប់លាននាក់នៅទូទាំងតំបន់។

លោក ជីហូកូ អាសាដា-មីយ៉ាកាវ៉ា (Chihoko Asada-Miyakawa) នាយកប្រចាំតំបន់របស់អង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បាននិយាយថា ជាមួយនឹងការចាប់ផ្តើមឡើងវិញនៃការធ្វើចំណាកស្រុកក្រោយជំងឺរាតត្បាត វាមានសារៈសំខាន់ណាស់ក្នុងការពង្រឹងព័ត៌មាន និងសេវាកម្មដើម្បីជួយធ្វើឱ្យការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងសមស្រប៕

website_news/2023110702.txt · Last modified: 2023/07/11 10:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki